(ភ្នំពេញ)៖ កីឡាករ រស់ ដារ៉ាពេជ្រ និងមិត្តរួមក្រុម លឹម ពិសុទ្ធ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ជ្រើសរើសចូលក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាយុវជនអាយុក្រោម១៩ឆ្នាំ (U19)។

ការប្រមូលផ្តុំហ្វឹកហាត់ ដើម្បីចូលរួមការប្រកួត JENESYS 2019 Japan-ASEAN U19 Men’s Football Tournament នៅប្រទេសជប៉ុន នឹងចាប់ផ្តើមពីថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។

ក្នុងចំណោមកីឡាករដែល FFC កោះហៅនេះ គឺមានវត្តមានខ្សែប្រយុទ្ធវ័យក្មេង ២រូបរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន ដែលពួកគេទើបតែឡើងមកលេងក្នុងក្រុមធំនាពេលថ្មីៗនេះផងដែរ និងសមាជិកដទៃទៀតមកពីក្លឹបផ្សេងៗ៕