(មីលែន)៖ ក្រុមបាល់ទាត់ Inter Milan បានវាយបករកបាន ៣ពិន្ទុបន្ថែមក្នុងជ័យជម្នះ ៤-២ ទៅលើក្រុម AC Milan ក្រោយត្រូវក្នុងភ្ញៀវនាំមុខ ២-០ នៅតង់ទី១ ដែលនេះជាការប្រកួតនៃលីគកំពូលអីតាលី Serie A រដូវកាល 2019-2020 ហើយក្រុមនេះក៏បាន ៥៤ពិន្ទុឈរត្រឹមលេខ ២ស្មើជាមួយក្រុមកំពូលតារាងJuventus គិតត្រឹមសប្តាហ៍ទី ២៣នេះ។

ការប្រកួតនាថ្ងៃទី ១០ខែកុម្ភៈ ឆ្នាំ២០២០ ការប្រកួតរវាងក្រុមខ្លាំងនាទឹកដីអីតាលី ក្រុមម្ចាសផ្ទះ Inter Milan ត្រូវបានក្រុមភ្ញៀវ AC Milan នាំមុខ ២-០ នៅតង់ទី ដោយកីឡាករ Ante Rebic នៅនាទី ៤០ និងនាទីចុងតង់ ៤៥ ដោយតារាឆ្នើម Zlatan Ibrahimmvic តែការនាំមុខនេះត្រូវបានបាតទៅវិញនៅពេលដែលក្រុម Inter Milan បានព្យាយាមតាមស្មើនិងរកបានគ្រាប់ជ័យជម្នះដោយខ្សែការពារ Stefan De Vrij នៅនាទី ៧០និងខ្សែប្រយុទ្ធឆ្នើម Romelu Lukaku នៅនាទី ៩០ចុងម៉ោង។

តាមរយៈលទ្ធផលការប្រកួតនាសប្តាហ៍ទី ២៣នេះក្រុម Inter Milan រកបាន ៥៤ពិន្ទុឡើងទៅឈរនៅកំពូលតារាង Serie A ជាបណ្តោះអាសន្នវិញ ស្មើក្រុមលើខ២ Juventus ហើយក្រុម AC Milan ឈរនៅលេខរៀងទី៨ មានតែ ៣២ពិន្ទុហើយលោក Antonio Conte ក៏នៅមានភារកិច្ចធ្ងន់ជាបន្តដោយត្រូវជួបក្រុម Napoli ក្នុងពាន Coppa Italia នាថ្ងៃទី១៣ ខែកុម្ភៈ និងត្រូវប្រជែងជាមួយក្រុម Lazio ដែលកំពុងតែមាន ៥៣ពិន្ទុក្នុងការដណ្តើម ៣ពិន្ទុបន្ថែមនៅសប្តាហ៍ទី ២៤៕