(ម៉ាឌ្រីដ)៖ Real Madrid នៅតែបន្តនាំមុខកំពូលតារាង La Liga ដាច់ ៣ពិន្ទុដដែលគិតត្រឹម ២៣សប្តាហ៍មកនេះ ក្រោយពេលបំបាក់ម្ចាស់ផ្ទះ Osasuna ៤-១ បើទោះបីជាក្រុមការពារជើងឯក អ្នកមានបុណ្យ FC Barcelona យកឈ្នះ Real Betis ក៏ដោយ។

៣ពិន្ទុក្រៅដីក្នុងជើងទី២ នេះដែរ បានធ្វើឲ្យក្រុមរបស់លោក Zinedine Zidane រកបាន ៥២ពិន្ទុ នាំមុខក្រុមលេខ២ Barcelona ៣ពិន្ទុដែលមានត្រឹមតែ ៤៩ពិន្ទុក្នុងចំណោម ២៣ប្រកួតដូចគ្នានារដូវកាល La Liga ឆ្នាំ២០១៩-២០២០ នេះ។

កីឡាករ Isco, Ramso, Vazquez និង Jovic សុទ្ធសឹងតែរកបានម្នាក់ ១គ្រាប់ដូចគ្នា ដែលជាគ្រាប់វាយបកយកជ័យជម្នះវិញ ក្រោយពេល Garcia ស៊ុតគ្រាប់នាំមុខឲ្យម្ចាស់ផ្ទះ Osasuna តាំងពីនាទីទី១៤ មកនោះ៕