(សេអ៊ូល)៖ ITZY គឺជាក្រុមច្រៀងស្រីវ័យក្មេង ដែលបង្កើតឡើងដោយ JYP Entertainment ក្នុងឆ្នាំ២០១៩ ហើយរហូតមកទល់នឹងបច្ចុប្បន្ន ក្រុមនេះមានប្រជាប្រិយភាពយ៉ាងខ្លាំង។ យ៉ាងណាមិញ ថ្មីៗនេះ ITZY បានទៅចួលរួមកម្មវិធី ជួបជុំអ្នកគាំទ្រនៅអាមេរិក និងបានចូលផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី «Young Hollywood» និយាយភាសាអង់គ្លេសឆ្លើយឆ្លងជាមួយពិធីករ ធ្វើឲ្យហ្វេនៗចាប់អារម្មណ៍គ្រប់គ្នា។

យោងតាមសារព័ត៌មានកូរ៉េ allkpop ដែលចុះផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រុមចម្រៀងស្រី K-POP ITZY បាន បង្ហាញវត្តមានក្នុងកម្មវិធី «Young Hollywood»។ សមាជិកនីមួយៗបានឆ្លើយសំនួររបស់ពិធីករ ដែលសួរអំពីមុខម្ហូបអ្វីដែលពួកគេចូលចិត្ត ពេលធ្វើដំណើរទេសចរណ៍នៅអាមេរិក ហើយចម្រៀងមួយណាដែលពួកគេបង្ហាញដល់ទស្សនិកជននៅអាមេរិក។ ខណៈរាល់ការឆ្លើយឆ្លងក្នុងកម្មវិធី តារាស្រីកូរ៉េក្រុម ITZY បាននិយាយជាភាសាអង់គ្លេស មើលទៅគួរឲ្យចាប់អារម្មណ៍តែម្តង។

ទស្សនាវីដេអូខាងក្រោម៖