(មែនឆេស្ទើ)៖ កីឡាករខ្សែបម្រើប្រយុទ្ធឆ្នើម Raheem Sterling របស់ក្លឹប Manchester City និងត្រូវអវត្តមានពីទីលានជាច្រើនសប្តាហ៍ ក្រោយទទួលរងរបួសសរសៃពួយ៉ាងធ្ងន់ធ្ងរ នេះបើតាមការបង្ហើបឲ្យដឹងពីអ្នកចាត់ការក្រុមលោក Pep Guardiola ដែលកីឡាកររូបនេះទទួលរងរបួសក្នុងពេលដែលក្រុមMan City បរាជ័យ ២-០ ជាមួយក្រុម Tottenham កាលថ្ងៃអាទិត្យ នៃលីគ Premier League។

យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី ៨ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា កីឡាករវ័យ ២៥ឆ្នាំសញ្ជាតិអង់គ្លេស ដែលស្ថិតក្នុងក្រុម Man City និងត្រូវអវត្តមានជាច្រើនប្រកូត ខណៈអ្នកចាត់ការក្រុមលោក Guardiola ក៏បានបន្តថា «កីឡាកររូបនេះត្រូវចំណាយពេលច្រើនក្នុងការព្យាបាល ហើយក៏មិនដឹងថាអស់រយៈពេលប៉ុន្មាននោះទេ» ដោយរបួសនេះគឺត្រងសរសៃពួជើងខាងឆ្វេង។

ហើយគិតត្រឹមរដូវកាលនេះ Sterling បានបង្ហាញខ្លួនបាន ២៣ប្រកួតក្នុងចំណោម ២៥ប្រកួតនៅ Premier League ក្នុងក្លឹប Man City ហើយលោក Guardiola បានបន្តថា«តែក៏បានដំណឹងល្អមួយវិញក្រោយពេលកីឡាករបម្រើស្លាប Leroy Sane អាចវិលចូលរួមហ្វឹកហាត់ក្រោយជោគជ័យក្នុងព្យាបាលរបួសជង្គង់កាលពីខែសីហា ឆ្នាំ២០១៩៕