(ក្រុងឡុងដ៍) យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី ៧ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្រាប់ការប្រកួតប្រដាល់សកលកម្រិតទម្ងន់ធ្ងន់ពិភពលោក របស់កីឡាករសញ្ជាតិអង់គ្លេស Anthony Joshua ដែលជាម្ចាស់ខ្សែក្រវ៉ាត់កម្រិត WBA, IBF និង WBO បានមានការរីករាយជាខ្លាំងបន្ទាប់ពីលោក Eddie Hearn ដែលជាអ្នករៀបចំព្រឹត្តិ្កការណ៍នេះ ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់ IBF ដែលអាចធ្វើឡើងនាកីឡាដ្ឋាន Tottenham Stadium។

ការប្រកួតរវាងជើងខ្លាំង Anthony Joshua ក្នុងការប្រជែងការពារខ្សែក្រវ៉ាត់កម្រិត IBF ដែលត្រូវជួបគូប្រជែងមកពីប៊ុលហ្គារី Kubrat Pulev ទំនងអាចធ្វើឡើងកីឡដ្ឋានបាល់ទាត់ Tottenham Stadium ដែលមានភាគរយខ្ពស់ជាងគេរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ខណៈកីឡាករជើងខ្លាំងទម្ងន់ធ្ងន់ Anthony Joshua ទើបតែបានធ្វើផ្តួលកីឡាករ Andy Ruiz កាលពីខែធ្នូ ឆ្នាំ២០១៩នៅអារ៉ាប់ប៊ីសាអូឌីត មុននិងមកជួបជាមួយ Kubrat Pulev នៅខែមីថុនា ខាងមុខនេះ។

ហើយការប្រកួតចុងក្រោយរបស់ Anthony Joshua ដែលមានវ័យ ៣០ឆ្នាំស្ថិតក្នុងទីក្រុងឡុងដ៏ដោយបានយកឈ្នះកីឡាករ Alexander Povetkin កាលពីខែកញ្ញា ឆ្នាំ២០១៨ ម្តងរួចមកហើយនាកីឡាដ្ឋាន Wembley Stadium ដែលទីតាំងមានទំហំធំជាងរបស់អង់គ្លេស ខណៈអ្នកប្រដាល់អាជីព Kubrat Pulev ធ្លាប់ជាជើងឯកទម្ងន់ធ្ងន់អឺរ៉ុប ២លើកក្នុងឆ្នាំ២០១២និង ២០១៦ ហើយក៏ធ្លាប់ប្រជែងតំណែងជើងឯកទម្ងន់ធ្ងន់ពិភពលោកកាលឆ្នាំ២០១៤ ម្តងដែរ៕