(មែនឆេស្ទើ)៖ យោងតាមការចេញផ្សាយដោយ Thesun បានចេញនាថ្ងៃទី ៧ខែមករា ឆ្នាំ២០២០ បានបង្ហាញថា ក្លឹបបាល់ទាត់នៃចក្រភពអង់គ្លេស Manchester United បានកាត់បន្ថយទឹកប្រាក់ ៣០លានផោនក្នុងតម្លៃផ្ទេរបស់ខ្សែបម្រើប្រយុទ្ធឆ្នើម Paul Pogba ដោយនៅសល់តែ ១៥០លានផោន ក្នុងបើផ្លូវឲ្យក្លឹបដែលចង់បានកីឡាករទៅកាន់ក្រុមថ្មីក្នុងទីផ្សាដោះដូខាងមុខបន្តទៀត៕

ខ្សែបម្រើ Paul Pogba វ័យ ២៦ឆ្នាំ បានមកកាន់ក្លឹបរបស់អង់គ្លេស នៅឆ្នាំ២០១៦ ក្នុងតម្លៃប្រមាណត្រូវបានបើកភ្លើងខៀវឲ្យចាកចេញពី Manchester United ហើយ ដោយក្លឹបដាក់តម្លៃលក់ត្រឹម១៥០លានផោនប៉ុណ្ណោះ បន្ទាប់ពីធ្លាប់បានដាក់តម្លៃប្រមាណ ១៨០លានផោន ក្នុងពេលដែលក្រុម Real Madrid និង Juventus ព្យាយាមចង់បាន ហើយលោក Mino Raiola បានលើកឡើងថា «កីឡាកររូបនេះនឹងអាចចាកចេញនាចុងបញ្ចប់រដូវកាលនេះ បើសិនអ្វីដែលយើងទាមទារត្រូវបានឆ្លើយតប»

សម្រាប់ Pogba គិតចាប់តាំងពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០នេះ រូបគេបានបង្ហាញខ្លូនឲ្យក្រុម Manchester Unite បានតែ ១៤៣ប្រកួត និងរកបានតែ ៣១គ្រាប់ ក្រោយផ្ទេចេញពីក្រុម Juventus ក្នុងតម្លៃនប្រមាណ ១០៥លានអឺរ៉ូ និងលើកពាន Serie A បានចំនួន ៤លើក៕