(ម៉ាឌ្រីដ៏)៖ ការប្រកួតដណ្តើមពានរង្វាន់ Copa del Rey 2020 សម្រាប់វគ្គ ៨ក្រុម ក្នុងនោះក្រុមខ្លាំង ២ មាន Real Madrid និង FC Barcelona បានជ្រុះចេញត្រឹមវគ្គ ៨ក្រុមក្រោយប្រកួតចាញ់គូប្រជែងដូចគ្នាក្នុងនោះក្រុមលោក Zinedine Zidane បានចាញ់ក្រុម Real Sociedad ក្នុងលទ្ធផល ៣-៤ និងក្រុម Barcelona ចាញ់ក្រុម Athletic Club ១-០ ដែលការប្រកួតនេះបានធ្វើឡើងនាថ្ងៃទី ៧ខែមករា ឆ្នាំ២០២០។

ក្រុមដែលលើកពាន Copa del Rey ១៩សម័យកាល Real Madrid បានប្រជែងចាញ់ក្រុម Real Sociedad ក្រោយប្រកួតយ៉ាងស្វិតស្វាញនាកីឡដ្ឋាន Santiago Bernabeu ខណៈក្រុមខ្លាំង FC Barcelona បានចាញ់ក្រុម Athletic Club ដោយការធ្វេសប្រហេសឲ្យចូលទីខ្លួនឯងនៅនាទីចុងម៉ោង ៩០+៣ ហើយនេះជាការខកខានឡើងវគ្គផ្តាច់ព្រ័ត្ររបស់ក្រុមខ្លាំងរបស់អេស្ប៉ាញ ទាំងពីក្នុងរដូវកាលនេះ គ្រាដែលក្រុមនៅតំបន់កាតាឡាំង លើកពាននេះបាន ៣០សម័យកាលមកហើយ។

ក្នុងនោះក្រុមដែលបានឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយមាន Granada , Mirandes , Real Sociedad, Athletic Club គ្រាដែលក្រុមលើកពាននេះកាលពីរដូវកាលមុន Valencia បានចាញ់ក្រុម Granada ២-១ ហើយនេះជារដូវកាលមួយដែលមិនមានវត្តមានក្រុមខ្លាំងឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមទាំង ៤ខាងលើមានតែក្រុម Athletic Club ដែលបានឈ្នះពាននេះ ២២លើកនិងក្រុម Real Sociedad ឈ្នះតែ ១លើកប៉ុណ្ណោះ៕