(សេអ៊ូល)៖ ក្នុងរយៈពេលដែលមួយថ្ងៃប៉ុណ្ណោះ ក្រុមអ្នកគាំទ្ររបស់ក្រុមតារាចម្រៀងស្រី BLACKPINK នៅប្រទេសចិន នាំគ្នាប្រមូលថវិកាបានជិត ២សែនដុល្លារ សម្រាប់ការជាវអាល់ប៊ុមថ្មី ក្នុងការវិលប្រឡប់មកវិញរបស់ BLACKPINK. នេះបើយោងតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន allkpop នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០។

ជាការកត់សម្គាល់ ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី០៦ ខែកុម្ភៈ អ្នកគាំទ្ររបស់ BLACKPINK នៅចិនប្រមូលថវិកាបានចំនួន $182,000 សម្រាប់ត្រៀមទិញអាល់ប៊ុមថ្មីដែលនឹងមកដល់នៅពេលខាងមុខនេះ។ បានន័យថា ក្រុមអ្នកគាំទ្ររបស់ BLACKPINK ត្រៀមថវិការួចជាស្រេច ក្នុងការជាវអាល់ប៊ុមថ្មី ក៏ដូចជាការជំរុញឲ្យអាល់ប៊ុមថ្មីរបស់ក្រុមចម្រៀងស្រីនេះ ហក់ឡើងខ្ពស់ក្នុងតារាលក់អាល់ប៊ុមបានច្រើនជាងគេ។

ទោះយ៉ាងណាក្តី នៅមិនទាន់មានព័ត៌មានច្បាស់ការណ៍ពីការចេញអាល់ប៊ុមថ្មីរបស់ BLACKPINK នៅឡើយទេថា តើនឹងចេញនៅថ្ងៃណានោះ ប៉ុន្តែតាមការរំពឹងទុករបស់អ្នកគាំទ្រ ថវិកាសម្រាប់ជាវអាល់ប៊ុមនឹងមានការកើនឡើង៕