(ភ្នំពេញ)៖ ទស្សនិកជនបានជ្រាបខ្លះៗរួចហើយពីទំនាក់ទំនងស្នេហារបស់អតីតារាចម្រៀងស្រី អ្នកនាង ម៉ូលីកា ជាមួយនឹងតារាសម្តែងលោក ឆានុន ដែលទើបតែរៀបការហើយថ្មីថ្មោង។ ក្រោយរៀបការអ្នកទាំងហាក់មានរឿងរកាំរកូសបន្តិចបន្តួចជាមួយគ្នា ដែលធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់តារាប្រុសស្រីទាំងពីរមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ រហូតមកទល់នឹងពេលនេះ តើទំនាក់ទំនងរបស់គូស្វាមីថ្មីថ្មោងមួយគូនេះយ៉ាងណាហើយ និងថា តើមានរឿងអ្វីខ្លះដែលទស្សនិកជនមិនទាន់បានជ្រាប់ជុំវិញស្នេហារបស់ទាំងអស់ពីរ?

ជាការកត់សម្គាល់ អតីតតារាចម្រៀងក្នុងផលិតកម្ម Rock អ្នកនាង ម៉ូលីកា និងស្វាមី បានចាប់ដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០។ ថៅកែស្រីវ័យក្មេង ដែលទស្សនិកជនហៅថាស្រីស្អាតចិត្តល្អ ធ្លាប់បង្ហាញទឹកចិត្តសប្បុរសធម៌ជាច្រើនលើកមកហើយនោះថា ទោះជានាងមានស្វាមីក៏ដោយតែនៅមិនចោលអាជីពសិល្បៈទេ គឺត្រៀមនឹងចេញបទចម្រៀង ដែលធ្វើដោយខ្លួនឯងនាពេលវេលាសមស្របណាមួយ។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវកើតឡើងថ្មីៗនេះ រួមជាមួយនឹងអាថ៌កំបាំងនៅពីក្រោយស្វាមីភរិយាមួយគូនេះ យ៉ាងណានោះ អ្នកទាំងពីរ នឹងចូលខ្លួនមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់នៅទូរទស្សន៍ Fresh News និង Khmer Talkig នៅថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៧៖០០ ដល់៨៖០០ យប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោងដដែល៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)