(ក្រុងម៉ូនិច)៖ កីឡាករខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski រកបាន ២គ្រាប់ផងដែរ ក្នុងជំនួបដែល Bayern Munich ទម្លាក់ 1899 Hoffenheim ក្នុងលទ្ធផល ៤-៣ ចេញពីពានរង្វាន់ DFB Cup 2019-2020 របស់អាល្លឺម៉ង់។

២គ្រាប់របស់ Lewandowski កើតឡើងនៅនាទីទី៣៦ និងនាទី៨០ ដែលជាក្រុមចុងក្រោយនៃក្រុមម្ចាស់ផ្ទះ Bayern Munich មុនពេលរបូត ២គ្រាប់វិញនៅនាទី៨២ និងនាទី ៩០+២។

Lewandowski រកបាន ៥គ្រាប់ ក្នុងចំណោម ៤ប្រកួតចុងក្រោយឲ្យក្រុមជើងឯកអាល្លឹម៉ង់ Bayern Munich និងជាការរកបានគ្រាប់ទី៣៥គ្រាប់ផងដែរក្នុងចំណោម ២៩ប្រកួតរដូវកាលនេះឲ្យក្រុមខ្លារខិនមួយនេះក្នុងការឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន DFB Cup នេះដែរ៕