(វូហាន)៖ យោងតាមប្រភពពីសារព័ត៌មាន CGTN បានឲ្យដឹងថា ទីតាំងមជ្ឈមណ្ឌលធំៗចំនួន ៣កន្លែង ក្នុងនោះរួមមានពហុកីឡាដ្ឋាន ហុងសាន ទីតាំងមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិវូហាន ព្រមទាំងអគារវប្បធម៌ជាតិមួយកន្លែង នឹងត្រូវធ្វើការផ្លាស់ប្តូរទៅជាមន្ទីរពេទ្យសម្រាកបណ្តោះអាសន្នសិន ដើម្បីទទួលព្យាបាលអ្នកជំងឺទាំងឡាយ ដែលមានផ្ទុកវីរុសជំងឺឆ្លងកូរ៉ូណានៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលជាចំណុចប្រភពនៃជម្ងឺរាតត្បាតនេះ។

បណ្ដុំទីតាំងមន្ទីរពេទ្យបណ្តោះអាសន្នទាំងបីនឹងត្រូវរៀបចំបង្កើតឡើងឲ្យមានសម្ភារៈបរិក្ខារ ដែលអាចផ្ទុកអ្នកជម្ងឺបានទាំងអស់សរុបចំនួន ៣៨០០គ្រែ៕