(បរទេស)៖ ត្រីបាឡែនសម្បុរប្រផេះមួយក្បាលដែលទើបនឹងកើត ត្រូវបានប្រទះឃើញនៅឯឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋ កាលីហ្វ័រញ៉ា ជាមួយនឹងមេរបស់វា។ នេះបើ​យោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

លោក Domenic Biagini ដែលជាម្ចាស់នៃក្រុមហ៊ុនវិភាគត្រីបាឡែនក្នុងស្រុក បានបង្ហាញថា វាជាប្រភេទត្រីបាឡែនសម្បុរប្រផេះ ដែលមានវ័យក្មេងជាងគេបង្អស់ក្នុងចំណោមត្រីជាច្រើនដែលលោកធ្លាប់ជួបប្រទះ។ គេក៏បានសន្មត់ថាកូនត្រីបាឡែននោះមានអាយុមិនលើសពី ២ម៉ោងនោះទេ ដោយកន្ទុយរបស់វាពុំទាន់មានសភាពមាំទាំនៅឡើយ៕