(លីវើភូល)៖ ក្រុមខ្លាំងហង្សក្រហម Liverpool បានឡើងទៅជួបក្រុមតោខៀវ Chelsea នៅជុំទី៥ ក្រោយពីបានយកឈ្នះក្រុម Shrewsbury Town ដោយលទ្ធផល ១-០ នៃជើងទី២ ក្នុងជុំទី៤ នៃពានរង្វាន់បាល់ទាត់ FA Cup ស្ថិតក្នុងក្របខណ្ឌលីគបាល់ទាត់របស់អង់គ្លេស ដែលបានធ្វើឡើងនៅរាត្រីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈក្រុមការពារតំណែងជើងឯក Manchester City ប៉ះក្រុម Sheffield Wednesday។

ការប្រកួតក្នុងជុំទី៤ នេះក្រុមខ្លាំងក្នុងពាន Premier League បានប្រើតែកីឡាករយុវជនទាំងស្រុងក្នុងជម្រើស ១១នាក់លើទីលាន Anfield។ ក្នុងជ័យជម្នះរបស់ Liverpool កើតចេញពីការធ្វេសប្រហែសចូលទីខ្លួនឯងដោយកីឡាករ Shaun Williams នៅនាទី៧៥ ខណៈកាលពីជើងទី១ ក្រុមទាំងពីរបានត្រឹមស្មើគ្នា ២-២ ហើយសរុបលទ្ធផលទាំងពីរក្រុម Liverpool យកឈ្នះ ៣-២។

វគ្គ ១៦ក្រុមចុងក្រោយនេះនៅចាំតែមួយក្រុមរវាង Tottenham Hotspur ប៉ះ Southampton ក្នុងការប្រជែងគ្នាឡើងទៅវគ្គបន្ត បន្ទាប់ពីលេងស្នើគ្នា ១-១ កាលពីជើងទី១ គ្រាដែល Liverpool ធ្លាប់លើកពាន FA Cup បានចំនួន ៧លើក ហើយជំនួបជុំទី៥ រវាងហង្សក្រហម ត្រូវប៉ះតោខៀវនឹងធ្វើឡើងនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ខាងមុខ៕