(ញូវយ៉ក)៖ កីឡាការិនីវាយកូនបាល់ទោល Serena Williams ត្រូវតែប្រឈមមុខនឹងការពិត ជុំវិញទម្រង់ប្រកួតរបស់នាងដែលបានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយត្រឡប់វិលចូលទីលានប្រកួតសារជាថ្មី ដោយត្រូវធ្វើការផ្លាស់ប្តូរទម្រង់ប្រកួតឡើងវិញ។ នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកលោក Patrick Mouratoglou ឲ្យដឹងតាមរយៈ BBC នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ។

កីឡាការិនីសញ្ជាតិអាមេរិក Serena Williams វ័យ ៣៨ឆ្នាំ ដែលជាអតីតម្ចាស់ពានរង្វាន់កម្រិត Grand Slam ចំនួន ២៣សម័យកាលផងនោះ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ក្រោយពេលផ្តល់កំណើតកូនស្រីចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ មកនេះ ហើយរូបនាងបានប្រកួតចាញ់ ៤លើកធំៗនៅវគ្គផ្តាច់ព្រ័ត្រកម្រិតពិភពលោកចុងក្រោយមកនេះ ខណៈ Serena បានជ្រុះចេញត្រឹមជុំទី៣ នៃវគ្គជម្រុះពានរង្វាន់ Australian Open កាលពីខែដើមឆ្នាំ២០២០។

ក្នុងនោះលោក Patrick បានលើកឡើងអំពី Serena ត្រូវតែទទួលយកការពិត ចំពោះការងារដែលមិនដំណើការមកនេះ ហើយក៏បន្តប្រាប់ BBC ថា ជុំវិញកីឡាការិនីរូបនេះនឹងវិលត្រឡប់មកវិញជាមួយយុទ្ធសាស្ត្រ ក៏ដូចជាគោលដៅថ្មីដែលនាងអាចធ្វើបាន បើមិនដូច្នះទេ នាងមិនអាចឈរលើទីលានវាយកូនបាល់បានទៀតនោះទេ គ្រាដែលបច្ចុប្បន្ននាងបានកំពុងតែឈរត្រឹមលេខ៩ ក្នុងតារាងជើងខ្លាំងពិភពលោក៕