(ម៉ាឌ្រីដ)៖ ក្លឹប Atletico Madrid កំពុងមានបញ្ហានៅតំបន់ប្រយុទ្ធ ដ្បិតកីឡាករ Alvaro Morata មនរបួសជើងខាងស្តាំដែលជាមិនទាន់ពេលប៉ះ Liverpool នៅរយៈពេល ២សប្តាហ៍ខាងមុខនៅ UEFA Champions League វគ្គ ១៦ក្រុមនៃជើងទី១។

Atletico បានប្រកាសពីបញ្ហារបួសសាច់ដុំជើងខាងស្តាំរបស់ខ្សែប្រយុទ្ធអេស្ប៉ាញ Morata ដែលមិនអាចជាសះស្បើយទាន់ពេល​ក្នុងជំនួបទល់នឹងក្រុមការពារជើងឯកហង្សក្រហម Liverpool នៅកីឡដ្ឋាន Montepolitano នោះទេ។

Morata បង្ខំចិត្តប្តូរចេញនៅនាទី៥០ ក្នុងជំនួប Derby កាលសប្តាហ៍មុននៅ La Liga ដែល Atletico Madrid ចាញ់ម្ចាស់ផ្ទះ Real Madrid ១-០ នៅកីឡដ្ឋាន Santiago Bernebue។

បន្ថែមលើនេះ Morata ក៏ខកខានក្នុងជំនួបដែល Atletico Madrid ប៉ះ Granada ចុងសប្តាហ៍នេះ មុនពេលប៉ះខ្លាំង Vanlencia នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០៕