(ចិន)៖ តំបន់ វិនចូវ ស្ថិតនៅឆ្នេរភាគខាងកើតនៃប្រទេសចិន ដែលបច្ចុប្បន្នមានអ្នកជំងឺឆ្លងផ្ទុកមេរោគវីរុសកូរ៉ូណាចំនួន ២៦៥នាក់ មកហើយ រហូតមកទល់ពេលនេះ ដែលវាជាតួលេខខ្ពស់ជាងគេនៃចំនួនអ្នកផ្ទុកបន្ទាប់ពីខេត្តហ៊ូប៉ី។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

អាជ្ញាធរបានបកស្រាយចំពោះមូលហេតុនៃការលេចឡើងចំនួនអ្នកជម្ងឺដ៏ច្រើននេះ ក៏ព្រោះតែវត្តមាននៃសិស្សនិស្សិត និងបងប្អូនជាច្រើនរូប ក្រោយការវិលត្រឡប់មកកាន់មាតុភូមិវិញ នាអំឡុងវិស្សមកាលកន្លងទៅនេះ ដោយភាគច្រើនសុទ្ធសឹងតែជាអ្នកចាកចេញធ្វើដំណើរពីទីក្រុងអូហាន។

ក្រោយករណីហេតុការណ៍នេះបានកើតឡើងនៅក្នុងទីក្រុង វិនចូវ ក្រុមសារព័ត៌មានលោក ស៊ីមីងឈី បានធ្វើការចុះទៅត្រួតពិនិត្យសភាពការណ៍ដោយផ្ទាល់ និងបានឲ្យដឹងថា ស្ថានភាពទូទៅនៃអ្នកជំងឺ គឺកំពុងស្ថិតក្រោមការគ្រប់គ្រងនោះ មើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ បើទោះជាអត្រាសមាមាត្រការរីករាកដាលនៃវីរុសជម្ងឺនេះ នឹងជម្ងឺដទៃ មានករណីច្រើនជាងគេក្ដី។

ក្រុមគិលានុប្បដ្ឋាយិកាទាំងអស់ក៏បានទទួលនូវអំណោយម្ហូបអាហារមួយចំនួន ដែលត្រូវបានរៀបចំឡើងដោយអ្នកស្រុកនៅទីនោះផ្ទាល់ ដោយភ្ជាប់មកជាមួយនូវពាក្យពេចន៍ដែលសុទ្ធសឹងតែមានអត្ថន័យ ខ្លឹមសារលើកទឹកចិត្តទៅកាន់ក្រុមការងារទាំងអស់ ចំពោះការខិតខំប្រឹងប្រែងជម្នះនូវការកើតមាមវីរុសជម្ងឺដ៏កាចសាហាវនេះ៕