(ចិន)៖ ស្ត្រីម្នាក់បានឆ្លងនូវជំងឺរលាកសួត (2019-nCoV) ដែលថ្មីៗនេះបានផ្តល់កំណើតដល់ទារកមួយរូបប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ នៅក្នុងខេត្ត ហីឡុងចៀន ភាគខាងជើងប្រទេសចិន កាលពីដើមខែកុម្ភះកន្លងទៅ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

ក្រុមគ្រូពេទ្យបានបញ្ជូនទារកទៅធ្វើការវះកាត់នៅឯមន្ទីរពេទ្យ No.6 នៃរដ្ឋធានីហាប៊ីន។ ដោយនាពេលបច្ចុប្បន្ននេះម្ដាយ និងទារក កំពុងស្ថិតក្រោមការមើលថែទាំរបស់ក្រុមពេទ្យវេជ្ជសាស្រ្តដាច់ដោយឡែកពីគ្នា។ និងក្រោយពីទារកទទួលបានផលអវិជ្ជមានទាំងពីរលើក ពីការធ្វើតេស្តកំណត់នូវអត្តសញ្ញាណ នៃជម្ងឺនោះរួចកាលពីថ្ងៃសុក្រ និងថ្ងៃអាទិត្យកន្លងទៅ៕