(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេងសំឡេងពីរោះ ប្រចាំក្នុងផលិតកម្ម Galaxy Navatra កញ្ញា អ៊ុក សុវណ្ណារី បានបញ្ចេញនូវចម្រៀងញាក់កន្រ្តាក់អារម្មណ៍១បទ មានចំណងជើងថា «រើសពេក» ដើម្បីត្រៀមអបអរសាទរ និងរាំលេងសប្បាយក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២០នេះ។

ក្នុងបទចម្រៀង បានបង្ហាញឲ្យបានដឹងថា ការជ្រើសរើសគូស្រករ គឺពិតជាសំខាន់ខ្លាំង​ ត្រូវពិនិត្យឲ្យគ្រប់ជ្រុងជ្រោយ និងលក្ខណៈសម្បត្តិឲ្យសមរម្យផងដែរ មុននឹងសម្រេចចិត្តទទួលយកមកធ្វើជាអ្នករួមដំណើរជីវិតរបស់ខ្លួន។ ប៉ុន្តែក្នុងអត្ថន័យនៃបទចម្រៀងនេះ ភាគីខាងស្រីព្រោះតែរើសដៃគូជីវិតខ្លាំងពេក បណ្ដាយឲ្យខ្លួនឯងនៅឯកា គ្មានគូនឹងគេ។

បទ «រើសពេក!» ជាការនិពន្ធ Melody និងទំនុកច្រៀងថ្មី​ ដោយលោក យឹម តាស្រង់ កវីនិពន្ធល្បីឈ្មោះ និងជាការបកស្រាយដោយស្រីស្អាតរាងតូចច្រឡឹង អ៊ុក សុវណ្ណារី ដែលកំពុងតែមានកេរ្តិ៍ល្បី ក្នុងសង្គមសិល្បៈ។

ចង់ដឹងថាបទ «រើសពេក!» របស់តារាចម្រៀង អ៊ុក សុវណ្ណារី ពីរោះកម្រិតណា សូមសណ្ដាប់ទាំងអស់គ្នា៖