(មេនឆេស្ទើ)៖ ក្រុមខ្លាំងរបស់លីគអង់គ្លេស Manchester City អាចឈ្នះពានរង្វាន់ UEFA Champions League ក្រោយពេលក្លឹបនេះទទួលបានជោគជ័យជាច្រើននាពេលកន្លងមក។ នេះបើតាមការលើកឡើងរបស់អតីតខ្សែប្រយុទ្ធឆ្នើមរបស់អង់គ្លេស Lan Wright មុនពេលក្រុមមេឃខៀវត្រូវប៉ះក្រុមអេស្ប៉ាញ Real Madrid នៅជើងទី១ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ វគ្គ ១៦ក្រុមចុងក្រោយ។

ក្រុមដែលកំពុងដឹកនាំដោយអ្នកចាត់ការ Pep Guardiola បានស្ថិតនៅលេខរៀងទី២ នៃលីគកំពូល Premier League 2019-2020 ដោយមានគម្លាតពិន្ទុ ២២ពិន្ទុពីក្រុមកំពូលតារាង Liverpool ដោយនៅសល់ ១៣ប្រកួតទៀតប៉ុណ្ណោះ សម្រាប់ក្លាយម្ចាស់ជើងឯក ខណៈក្រុមហង្សក្រហម ក៏ជាក្រុមការពារតំណែងជើងឯក UCL រដូវកាលមុនឆ្នាំ២០១៨-២០១៩ ផងដែរ។

លោក Lan Wright វ័យ ៥៦ឆ្នាំបានប្រាប់ទៅកាន់ BBC តាមរយៈ BBC Radio 5 ថា វាមិនមានអារម្មណ៍ល្អនោះទេ បើសិនជា Man City មិនបានឈ្នះពានរង្វាន់ Champions League និងក្លាយរដូវកាលមិនល្អមួយសម្រាប់ពួកគេ តែបើឈ្នះ និងក្លាយពេលវេលាដ៏ល្អអស្ចារ្យ ហើយលោកបានបន្តនិយាយទៅកាន់លោក Pep Guardiola នឹងអាចធ្វើវាបានដូចកាលនៅដឹកនាំក្រុម FC Barcelona ដែលបានឈ្នះ ២ដងដោយមិនឲ្យខកខានជាមួយក្រុម Bayern Munich នោះទេ៕