(ភ្នំពេញ)៖ តារាចម្រៀងសំនៀងមានទឹកដម ពិរោះរណ្តំ ត្រូវចិត្តទស្សនិកជនគ្រប់ស្រទាប់ លោក សៅ ឧត្តម បានបង្ហាញមុខ បង្ហើរសំឡេងក្នុង MV ចម្រៀងមួយបទ ក្រោមចំណងជើងថា «និស្ស័យស្នេហ៍កម្ម»។ ចម្រៀងមួយនេះ រៀបរាប់ពីស្នេហារបស់យុវវ័យស្រុកស្រែមួយគូ ដែលត្រូវម្តាយពង្រាត់ ព្រោះតែអំណាចទឹកប្រាក់។ ខណៈសាច់រឿងរបស់គូស្នេហ៍មួយគូនេះ នឹងត្រូវបង្ហាញក្នុងខ្សែភាពយន្ត គឺរឿង «អន្ទាក់ស្នេហ៍»។

«អន្ទាក់ស្នេហ៍» ជាខ្សែភាពយន្តខ្នាតធំប្រចាំឆ្នាំ២០២០ ដែលមានការចូលរួមសម្តែងតួឯកពីសំណាក់តារាស្រីញញឹមស្រស់ អ្នកនាង សុខ សោម៉ាវត្តី និង តារាប្រុសសាច់ដុំធំៗ លោក សន ពិសិដ្ឋ។ វណ្ណកម្មរបស់ផលិតកម្ម Space Sp ដែលដឹកនាំរឿងដោយលោក វ៉ន ​ប៊ុនស៊ីម នេះគ្រាន់តែបញ្ចេញវីដេអូខ្លី Trailer ផ្លូវការគឺត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រ ហើយអ្នកខ្លះក៏កំពុងរងចាំទស្សនាក្នុងរោងភាពយន្តផងដែរ។ តើអំណាយទឹកប្រាក់របស់មនុស្សចាស់ចិត្តព្រាន យកមាសប្រាក់មកបំបែកសេចក្តីស្នេហា របស់កម្លោះក្រមុំស្រុកស្រែ ទៅជាយ៉ាងណា?

ងាកមកចម្រៀង ដែលត្រូវបានចាក់ក្នុងភាពយន្តនេះ ចំណងជើងថា «និស្ស័យស្នេហ៍កម្ម» បកស្រាយដោយលោក សៅ ឧត្តម ពិតជាមានអត្ថន័យកម្សត់តែម្តង សឹងតែធ្វើឲ្យអ្នកមានស្នេហាបែកបាក់ត្រូវនឹងសាច់រឿងបានស្តាប់ហើយ ស្រក់ទឹកភ្នែក។ កាន់តែពិសេស តាមរយៈវីដេអូចម្រៀងនេះ គឺ បានបង្ហាញពីវាលស្រែដ៏ខៀវស្រងាត់របស់កម្ពុជានៅតាមទីជនបទ និងតំបន់ទេសចរណ៍នានា ដែលនេះជាផ្នែកមួួយចូលរួមផ្សព្វផ្សាយពីតំបន់េទសចរណ៍ក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា ចម្រៀង «និស្ស័យេស្នហ៍កម្ម» និពន្ធដោយលោក សា្រស្តចារ្យ ចាន់ សារិន ផ្នែកនិពន្ធ និងដឹកនាំេល្ខោនយីេក នៃសាលាភូមិន្ទមធ្យសិល្បៈរាជធានីភ្នំេពញ និងនិពន្ធទំនុកភ្លេងដោយសា្រស្តចារ្យ សយ តុលា បទចេ្រមៀងដ៏មានអត្ថន័យេនេះច្រៀងដោយ តារាចម្រៀងក្រអួនក្រអៅ សៅ ឧត្តម៕