(ចិន)៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា ព្រឹត្តិការណ៍កម្រិតពិភពលោក Formula E ដែលជាការប្រណាំងរថយន្តអគ្គីសនីដែលនឹងត្រូវធ្វើការប្រកួតនៅប្រទេសចិន បាននិងស្ថិតក្នុងពេលវេលាដែលកំពុងមានបញ្ហាកើតមានឡើង និងអាចឈានដល់ការលុបចោលទាំងស្រុងនាឆ្នាំ២០២០ នេះ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា ស្របពេលការប្រកួតនឹងចាប់ផ្តើមនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ដ៏ខ្លីខាងមុខនេះ។

បច្ចុប្បន្នថ្នាក់ដឹកនាំ Formula E បានកំពុងតែធ្វើការពិភាក្សា ដើម្បីលើកពេលប្រកួត ឬក៏លុបចោលតែម្តង សម្រាប់យុទ្ធនាការលើកទី៦ ឆ្នាំ២០២០ ដែលមានចំងាយប្រមាណ ១,០០០ ម៉ាយ​ គ្រោងធ្វើនៅតំបន់សាន់យ៉ា នៃចំណុចកណ្តាលទីក្រុងវូហាន (Wuhan) ដែលជាទីផ្ទុះឡើងមេរោគឆ្លងប្រភេទថ្មី Coronavirus ក៏ត្រូវបានអង្កការសុខភាពពិភពលោក WHO បានលើកឡើងថា «ជំងឺវីរុសឆ្លងកម្រិតអាសន្នពិភពលោកដែរ»។

មន្រ្តីផ្នែកគ្រប់គ្រងព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula E បាននឹងកំពុងត្រួតពិនិត្រលទ្ធភាពក្នុងការពន្យារពេលប្រកួតដោយលើកទៅថ្ងៃណាមួយ គ្រាដែលគេបានបញ្ជាក់ថា មានមនុស្សជា ៣០០នាក់បានស្លាប់និងប្រមាណជាង ១៤,០០០នាក់បានកំពុងតែឆ្លងវីរុស Corona ហើយក្រុមការងារ Formula E ក៏បានចេញសេចក្តីថ្លែងការណ៍ ត្រូវតែមានការចាត់វិធានការចាំបាច់ដើម្បីធានាសុខភាព និងសុខសុវត្តិភាពរបស់បុគ្គលិកចូលរួមប្រកួត និងអ្នកទស្សនាប្រកួតកម្រិតពិភពលោកនេះ។

មួយវិញទៀត ការប្រកួត Formula 1 Grand Prix ឆ្នាំ២០២០ ដែលចាប់ផ្តើមនៅថ្ងៃទី ១៧ដល់១៩ ខែមេសា នៅទីក្រុងសៀងហៃ មានចំងាយប្រមាណតែ ៥០០គីឡូម៉ែត្រទីក្រុងវូហ៊ាន ក៏កំពុងពិចារណាប្រកួតផងដែរ៕