(ភ្នំពេញ)៖ កញ្ញា ម៉េង យៀកលី ដែលត្រូវបានគេស្គាល់ថា ជាអតីត​​ Freshie Girl ចំណាត់ថ្នាក់លេខ២ប្រចាំឆ្នាំ ២០១៥ បានបាត់មុខពីសិល្បៈ​មួយរយៈធំនោះ ស្រាប់តែលេចមុខចូលរោងការ ជាមួយអ្នកជំនួញទ្រព្យស្តុកម្នាក់​ កាលពីថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០២០នេះ ខណៈពិធីមង្គល់ការរបស់នាង មានវត្តមានអ្នកសិល្បៈ និងញាតិមិត្តចូលរួមយ៉ាងច្រើនកុះករ។

តារាសម្ដែង ម៉េង យៀកលី បានថ្លែងឲ្យដឹងថា ស្វាមីរបស់នាងមានវ័យជាង៣០ឆ្នាំ មានឈ្មោះថា​ ចន ប្រុស ត្រូវបានគេស្គាល់​ថា ជាបុគ្គលល្បីលើជំនួញ និងជាស្ថាបនិករបស់ក្រុមហ៊ុនដ៏ធំមួយ។​​ ក្រោយបានលទ្ឋផលល្អ ក៏ងាកទៅបំពេញការងារ ជាពិធីការិនី ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន ប្រមាណជាង១ឆ្នាំ ក្រោយមកនាងរវល់នឹងការងារលក់ផលិតផលថែរក្សាសម្រស់ ទើបមិនមានពេលវេលាច្រើន ជាមួយសិល្បៈ។

យ៉ាងណាក៏ដោយនាង មិនទាន់អស់អាល័យទាំងស្រុងនោះទេ ទាក់ទិន​នឹងការងារសិល្បៈ ហើយនាង​នឹងធ្វើការងារអ្វីមួយលើកស្ទួយសិល្បៈ​ ព្រោះសិល្បៈក៏បានតស៊ូច្រើនមកហើយដែរ។ ទាក់ទិនចំណងស្នេហ៍រហូតឈានដល់មង្គលការនេះ ស្រីស្រស់ យៀកលី បង្ហើបថា នាងស្គាល់ស្វាមីរូបនេះតាំងតែពីនៅរៀន សាកលវិទ្យាល័យ នាងស្គាល់តាមរយៈមិត្តភក្កិជាអ្នកណែនាំ និងមិនដែលគិតថា បានក្លាយជាស្វាមីអ្វីទេ​។ ចាប់តាំងពីពេលនោះ​មក នាងក៏បាន​រាប់អានគ្នា ស្វែងយល់ពីគ្នា ក្រោយពីស្វាមីធ្វើការដាស់តឿន ឲ្យព្យាយាមរៀនឲ្យបានច្រើន ទើបពេលនេះដឹងថា មុខរបរអ្វីក៏ដោយ បើ​មិនមានចំនេះដឹង ក៏មិនរលូនដែរ។

ស្រីស្រស់ ម៉េង យៀកលី បានប្រកាសថា ក្រោយរៀបការស្វាមីចង់​បានកូនឆាប់ៗ ព្រោះគ្រួសារចង់បង្កើត​រហូតដល់ទៅ៤ នាក់ឯណោះ​៕