(មែលប៊ិន)៖ កីឡាករវាយកូនបាល់ទោល Novak Djokovic បានប្រជែងឈ្នះកីឡាករ Dominic Thiem ក្នុងការពានរង្វាន់ក្នុងក្របខណ្ឌ Grand Slam ដែលមានឈ្មោះថា Australian Open ជាលើកទី ១៧ប្រចាំអាជីពវាយកូនបាល់ទោលរបស់ខ្លួន ហើយនេះក៏ជាការការពារតំណែងជើងឯក ២ឆ្នាំជាប់គ្នានាឆ្នាំ២០១៩ និងឆ្នាំ២០២០ នេះដែរ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ គឺបានធ្វើឡើងនាថ្ងៃអាទិត្យ ទី២ ខែមករា ឆ្នាំ២០២០ កីឡាករសញ្ជាតិសែប៊ី វ័យ ៣២ឆ្នាំ Djokovic បានយកឈ្នះគូប្រជែងក្នុងលទ្ធផល ៣-២ ដែលស្ថិតក្នុងលំដាប់ពិន្ទុប្រមាណ ៦-៤, ៤-៦, ២-៦, ៦-៣ និង ៦-៤ ក្នុងវគ្គផ្តាច់ព្រ័ត្រនាទីក្រុង Melbourne ប្រទេសអូស្រ្តាលី ហើយនេះជាលើកទី៣ ផងដែរសម្រាប់ Dominic Thiem ដែលបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រក្នុង ៣ឆ្នាំជាប់គ្នា។

សម្រាប់ Djokovic បាននឹងកំពុងឈរលេខរៀងទី៣ ដែលជើងឯកបានចំនួន ១៧លើកក្នុងចំណោមកីឡាករជើងខ្លាំងដែលបានឈ្នះបានរង្វាន់ Grand Slam ដែលមាន Roger Federer ឈ្នះ ២០លើក និង Rafael Nadal ឈ្នះ ១៩លើក៕