(ក្រុងតូរីន)៖ Cristiano Ronaldo បានក្លាយជាកីឡាករទី១ ដែលរកបានគ្រាប់ក្នុងចំណោមជ័យជម្នះ ៩ប្រកួតចុងក្រោយរបស់ក្លឹបគិតចាប់តាំងពីឆ្នាំ២០០៥មក នៅពេលដែល Juventus បំបាក់គូប្រជែង Fiorentina ក្នុងលទ្ធផល ៣-០ នាយប់មិញនេះនៅក្របខណ្ឌកំពូល Serie A។

២គ្រាប់របស់ Ronaldo កើតឡើងដោយបាល់ប៉េណាល់ទីទាំងអស់នៅនាទីទី៤០ និងនាទីទី៨០ មុនពេលមិត្តរួមក្រុម Matthijs de Ligt រកបានគ្រាប់ទី៣ នៅនាទី ៩០+១។

២គ្រាប់បន្ថែមនេះដែរ បានធ្វើឲ្យអតីតកីឡាករក្លឹប Real Madrid ខាងលើនេះបំបែកកំណត់ត្រារបស់កីឡាករ David Trzeguet ដែលធ្លាប់ធ្វើបានកាលពីខែធ្នូ ឆ្នាំ២០០៥ គ្រាដែល Ronaldo ដែលកើនវ័យ ៣៥ឆ្នាំហើយនោះ រកបាន ៥០គ្រាប់ ក្នុងចំណោម ៧០ប្រកួតកាលពីចូលរួមជាមួយ Juventus កាលខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។

៣ពិន្ទុដោយស្រួលសម្រាប់សេះបង្កង់យប់មិញនេះ បានធ្វើឲ្យពួកគេបន្តនាំមុខដាច់តំណែងកំពូលតារាងដល់ទៅ ៦ពិន្ទុក្នុងចំណោម ៥៤ពិន្ទុក្នុងចំណោម ២២ប្រកួត តាមពីក្រោយដោយ Inter Milan៕