(វូហាន)៖ ឧបករណ៍ពន្លឺភ្លើងពិលសម្រាប់ប្រើប្រាស់ជាបន្ទាន់យ៉ាងច្រើន ដែលមានតំលៃសរុបទាំងអស់រាប់លានយាន់  ត្រូវបានបញ្ជូនទៅកាន់​ទីតាំងសំណង់ការដ្ឋានសាងសង់នៃមន្ទីរពេទ្យ ឡៃស៊ិនស៊ិន ក្នុងទីក្រុង វូហាន ដែលជាសំណង់បន្ទាន់សំរាប់អ្នកជម្ងឺប្រភេទកូរ៉ូណា។ នេះបើយោងតាម​ប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

ជាមួយគ្នានេះដែរកុមារា ឡុង អុីហាន មានវ័យ ១០ឆ្នាំ ក៏បានរៀបរាប់ពីគោលបំណងទាំងអស់នេះឡើងថា ក្រោយការផ្ទុះឡើងនៃហេតុការណ៍រីករាលដាលឆ្លងនៃវីរុសជម្ងឺកូរ៉ូណា ឪពុករបស់ខ្លួនបានប្រើប្រាស់ឱកាសនេះនូវការឧបត្ថមជាវត្ថុអំណោយបន្តិចបន្តួច ដើម្បីជាជំនួយទៅដល់ទីសំណង់នៃការដ្ឋានសាងសង់មន្ទីរពេទ្យ សម្រាប់ព្យាបាលនូវអ្នកជម្ងឺប្រភេទនេះ ដែលអត្រានៃការកើតឡើងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះហើយទើបប្អូនបានជួយឪពុករបស់ខ្លួនដោយយល់ថា ខ្លួនជាពលរដ្ឋម្នាក់មានឯកសិទ្ធសំខាន់ក្នុងការចូលរួមចំណែកនូវអំពើល្អ សម្រាប់ជួយសង្គម និងប្រទេសជាតិបាន៕