(សេអ៊ូល)៖ ក្រុមចម្រៀងនារីរបស់កូរ៉េ MOMOLAND បានពន្យារពេល ចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រនៅជប៉ុន ដែលគ្រោងធ្វើឡើងនៅខែមីនា ឆ្នាំ២០២០ ដោយសារព្រួយបារម្ភនៃការរីករាលដាល នៃជំងឺឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី។ នេះបើយោងតាមការដកស្រង់ការចេញផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០។

MLD Entertainment ភ្នាក់ងាររបស់ក្រុមចម្រៀងនារី MOMOLAND បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ថា កម្មវិធីជួបជុំអ្នកគាំទ្រ «Happy Time With Merry» របស់ MOMOLAND នៅជប៉ុន សម្រាប់ឆ្នាំ២០២០ ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៩ដល់២១ ខែមីនា នៅទីក្រុងតូក្យូ និងនៅ Osaka នឹងត្រូវបានលុបចោល ហើយកាលវិភាគនឹងត្រូវបានពន្យាពេល។

កាលលុបចោលកម្មវិធីរបស់ក្រុមតារាចម្រៀងស្រីនៅពេលនេះ គឺដោយសារតែការរីករាលដាសវីជំងឺឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី ដែលមានប្រភពមកពីប្រទេសចិន។ MLD Entertainment ភ្នាក់ងាររបស់ក្រុមច្រៀងនារី បានថ្លែងអំណរគុណដល់អ្នកគាំទ្រ ចំពោះការយោគយល់នៅពេលនេះ៕