(សេអ៊ូល)៖ ក្រុមហ៊ុន YG បានប្រកាសលុបចោលជាបណ្តោះអាសន្នពីការចូលរួមកម្មវិធី «Youth With You» របស់តារាស្រី Lisa នៅប្រទេសចិន ដោយសារ​តែការរីករាលដាសនៃជំងឺឆ្លងកូរ៉ូណាវីរុសប្រភេទថ្មី។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Koreaboo នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ស្របពេលដែលកូរ៉ូណាវីរុសកំពុងរីករាលដាលខ្លាំង ការធ្វើដំណើរទៅគ្រប់ទិសទីនៅប្រទេសចិន ត្រូវបានលើកទឹកចិត្តឲ្យមានការប្រុងប្រយ័ត្នខ្ពស់។ ហេតុនេះហើយផលិតកកម្ម YG បានប្រកាសពីការលុបចោលជាបណ្តោះអាសន្ន នៃការចូលរួម ចូលរួមកម្មវិធី «Youth With You» របស់ Lisa សមាជិក BLACKPINK ក្នុងអំឡុងពេលដែលជំងឺឆ្លងនេះផ្ទុះឡើង។

គួររំលឹកផងដែរថា កាលពីខែតុលា ឆ្នាំមុន តារាស្រីល្បីឈ្មោះ Lisa បានបញ្ជាក់ថា នឹងទៅចូលរួមកម្មវិធី «Youth With You» នៅប្រទេសចិនក្នុងនាមជាគណៈកម្មការវាយតម្លៃផ្នែករាំ៕