(វូហាន)៖ ក្រុមវេជ្ជសាស្តនៃមន្ទីរពេទ្យហ្គ័ងដុង នៅទីក្រុងវូហាន ដែលបច្ចុប្បន្នកំពុងធ្វើការយ៉ាងស្វិតស្វាញជុំវិញករណីការរីករាលដាលនៃជម្ងឺវីរុសកូរ៉ូណានេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

នាកាលពីថ្ងៃអង្គារ៌កន្លងទៅពួកគេបានទទួលនូវអំណោយនំខេកដ៏គួរឲ្យភ្ញាក់ផ្អើល និងវិសេសវិសាលជាទីបំផុត ពីសំណាក់ជនអនាមិកមួយរូប ដែលបានភ្ជាប់មកជាមួយនឹងសំបុត្រមួយច្បាប់ ដែលមានខ្លឹមសារអត្ថន័យសុទ្ធសឹងតែជាការផ្ដល់កម្លាំងចិត្ត ការគាំទ្រ និងកោតសរសើរយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេ។ លើនំខេកមានអត្ថន័យថា «អរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នក ​យើងទាំងពិតជាគាំទ្រការងាររបស់អ្នក»

បើយោងតាមសម្ដីលោកស្រី ត័នម៉ៃឈី ដែលជាគិលានុបដ្ឋាយិកាប្រធានមន្ទីរពេទ្យទី ៣ នៃសាកលវិទ្យាល័យស៊ុនយ៉ាតសែន បានឲ្យដឹងថា ក្រុមការងារទាំងអស់ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង ចំពោះទំហំកម្លាំងទឹកចិត្តក្ដីស្រលាញ់ដ៏ធំធេងនេះ ដែលបានផ្ដល់មកឲ្យពួកគេ៕