(វូហាន)៖ ប្រជាជនស្ទើរតែទូទាំងប្រទេសចិនបានធ្វើការប្រើប្រាស់ម៉ាស សម្រាប់ការពារទប់ស្កាត់ប្រឆាំងនឹងមេរោគវីរុសជម្ងឺឆ្លងកូរ៉ូណា ដែលកំពុងកើតមានបច្ចុប្បន្ននេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

ស្របពេលជាមួយគ្នានេះដែរទីក្រុងវូហានក៏បានរៀបចំបុគ្គលិកអនាម័យចំនួន ៥០០នាក់ សម្រាប់ភារកិច្ចរៀបចំសណ្ដាប់ធ្នាប់ ប្រមូលបោះចោលនូវរាល់សំណល់ម៉ាសដែលបានប្រើប្រាស់រួច។ គេបានឲ្យដឹងថាឧបករណ៌ធុងផ្ទុកសំរាមទាំងអស់ មានប្រមាណជា ៧,៦០០ ដែលក្នុងចំណោមនោះចំនួន ១០០០ធុង ត្រូវបានក្រុមការងារបុគ្គលិកចាត់ចែងរៀបចំបញ្ចូន ដើម្បីធ្វើការកម្ទេចដុតបំផ្លាញចោលជាស្រេច។ ក្រៅពីនេះក៏មានវត្តមានបុគ្គលិកចំនួន ៥០នាក់ ពីផ្នែកសណ្ដាប់ធ្នាប់អនាម័យទាំងនោះ ដើម្បីបំពេញការងារនៅក្នុងមន្ទីរពេទ្យចំនួន ៣ ដែលកំពុងជួបវិបត្តិជម្ងឺនេះ ដោយពួកគេទាំងអស់គ្នាធ្វើការចំណាយរយៈពេល យ៉ាងតិច ១០ម៉ោងក្នុង១ថ្ងៃ សម្រាប់ការសម្អាត៕