(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកបានចុះផ្សាយដោយយករូបថតចាស់ដែលអ្នកនាង ចន ច័ន្ទលក្ខិណា មានបញ្ហាផ្ទៃមុខមកផ្សាយថា អ្នកនាងមានបញ្ហាមុខអាចម៌រុយ ព្យាបាលមិនជា និងធ្វើឲ្យអ្នកគាំទ្រជាច្រើនព្រួយបារម្ភជំនួសអ្នកនាងថែមទៀត។ បន្ទាប់ពីមានការចុះផ្សាយភ័ន្តច្រឡំបែបនេះអ្នកនាង ចន ច័ន្ទលក្ខិណា និងនាយិកាគ្លីនិក EM Beauty Clinic អ្នកនាង ម៉ន ថារ័ត្ន បានចេញមុខបកស្រាយនៅលើបណ្តាញសង្គមថា រូបភាពនោះជារូបភាពចាស់ មុនពេលដែលអ្នកនាងមកទទួលសេវាព្យាបាលនៅ EM Beauty Clinic តែពេលព្យាបាល ហើយគឺមុខអ្នកនាងស្រស់ស្អាតវិញហើយ។

បើតាមរយៈការបកស្រាយពីការព្យាបាល ផ្ទៃមុខរបស់ខ្លួនអ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបរាប់ថា ពីមុនអ្នកនាងធ្លាប់ទៅព្យាបាលមុខអាចម៌រុយ នៅគ្លីនិកមួយ ធ្វើឲ្យមុខរបស់អ្នកនាង កាន់តែមានបញ្ហាធ្ងន់ធ្ងរអាចម៌រុយបែបធំៗ ពេញមុខគួឲ្យខ្លាច តែក្រោយមក១ឆ្នាំ អ្នកនាងក៏បានទៅព្យាបាលមុខនៅខាង EM Beauty Clinic មួយរយៈមុខរបស់អ្នកនាងក៏ចាប់ផ្តើមរលុប និងបានជាសះស្បើយ។

អ្នកនាងបន្តថា អ្នកនាងជ្រើសយកសេវាកម្មព្យាបាលបច្ចេកវិទ្យាចុងក្រោយ ដែលមានតែមួយគត់នៅក្នុងមជ្ឈមណ្ឌលផ្ទាល់តែម្តងគឺ សេវាកម្ម IPRF បច្ចេកវិទ្យាថ្មីជំនាន់ចុងក្រោយ មានប្រសិទ្ធភាពខ្ពស់ក្នុងការបណ្តុះកោសិការថ្មី (មិនមែន PRP ដូចគ្លីនិកទូទៅជាបច្ចេកវិទ្យាចាស់) ដែលយកឈាមពីក្នុងខ្លួនរបស់យើងបន្សុទ្ធទៅជាស្ទីមស៊ែល ហើយយកមកព្យាបាល លើមុខមានបញ្ហា គឺធ្វើឲ្យផ្ទៃមុខជាសះស្បើយ ដុះកោសិការថ្មីជំរុះកោសិកាចាស់ៗចោល ធ្វើឲ្យផ្ទៃមុខហ្មត់ តឹងរលោងបាត់រាល់បញ្ហា លើស្បែក ដូចកើតឡើងថ្មី និងស្រស់ស្អាតមិនគួឲ្យជឿ។

ដោយឡែក នាយិកា EM Beauty Clinic បានបកស្រាយយ៉ាងខ្លីនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «សូមទោសម្ចាស់រូបមុខបង ចន ច័ន្ទលក្ខិណា បច្ចុប្បន្នគឺបែបនឹងពីមុនមានបញ្ហា បែបនឹងមែន តែនេះរូបយូហើយ តាំងពីមិនទាន់ទទួលការព្យាបាល បំបាត់ស្នាមនៅគ្លីនិក EM ម្ល៉េះណា បងបងប្អូនប្អូនដែលសរសេរពត៌មានផ្សាយ ចង់ដឹងទៅមើលស្បែកមុខបងស្រីដល់ផ្ទះទៅ ហើយសួរគាត់ផងថាបានព្យាបាលបាត់អស់ស្នាមនៅណាដែរ»។

សូមជម្រាបជូនអតិថិជនផងដែរថា EM Beauty Clinic គឺមានសេវាកម្មច្រើន ដែលអាចព្យាបាល ថែរក្សាសម្រស់អតិថិជន ឲ្យមានភាពស្រស់ស្អាតគួជាទីទុកចិត្ត EM Beauty Clinic មានអាស័យដ្ឋាន នៅផ្ទះលេខ55II, ផ្លូវលេខ608, សង្កាត់បឹងកក់២, ខណ្ឌទួលគោក, រាជធានីភ្នំពេញ ម្តុំអតីតរង្វង់មូលទួលគោក ក្រោយសាលាតិចណូ ចំងាយ២៥០ម៉ែត្រ។

សូមទាក់ទងតាមលេខទូរសព្ទ 0236677788 និង015897168។ លេខទូរសព្ទសរបស់ នាយិកា 016556566 096/088: 88 168 88 ។ Facebook page: EM Beauty Clinic 023 66 77788 . Web www.embeautyclinic.com៕

https://www.facebook.com/124234141037844/posts/1899289946865579/?vh=e&d=n

https://m.facebook.com/story.php?story_fbid=2482653381862563&id=124234141037844&sfnsn=mo