(លីវើភូល)៖ ក្រុមដែលកំពុងកាន់កាប់តំណែងកំពូលតារាង Premier League ដ៏រឹងមាំ ហង្សក្រហម Liverpool នឹងត្រូវប៉ះក្រុម Southampton ចុងសប្តាហ៍នេះ នៃសប្តាហ៍ទី២៥ ជើងទី២ ក្នុងយុទ្ធនាការលីគកំពូលអង់គ្លេស ដែលនឹងធ្វើឡើងនៅកីឡដ្ឋាន Anfield នាដើមខែកុម្ភៈ ឆ្នាំ២០២០ តែម្តង ម៉ោង ១០៖០០ នាទីយប់ (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី០១។

ចំណែកឯក្រុមបិសាចក្រហម Manchester United របស់លោក Ole វិញ ក៏នឹងត្រូវបើកកីឡដ្ឋាន Old Trafford ដើម្បីទទួលស្វាគមន៍ភ្ញៀវ Wolverhampton នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២០ នាម៉ោង ១២៖៣០ នាទីរំលងអាធ្រាតទៀតផង។

ទន្ទឹមនឹងនោះ ក្រុមជើងខ្លាំងកំពុងឈរលេខ២ ក្នុងតារាងពិន្ទុ Premier League គឺមេឃខៀវ Manchester City នឹងត្រូវទៅជួបម្ចាស់ផ្ទះ ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ នៅវេលាម៉ោង ១១៖៣០នាទីយប់ផងដែរ ដ្បិតកំពុងចាញ់ពិន្ទុ Liverpool មានដល់ទៅ ១៩ពិន្ទុឯណោះ គិតត្រឹម ២៤សប្តាហ៍មកនេះ។

លទ្ធផលសប្តាហ៍មុន៖
-Wolverhampton 1 : 2 Liverpool
-Manchester United 0 : 2 Burley
-Crystal Palace 0 : 2 Southamton
-Tottenham Hotspur 2 : 1 Norwich City
- Sheffield United 0 : 1 Manchester City

ដូច្នេះ សប្តាហ៍ពិសេសដើមខែកុម្ភៈនេះ រង់ចាំទស្សនាទាំងអស់គ្នានៅស្ថានីយទូរទស្សន៍របស់ CBS (CTN, MYTV, CNC) នឹងផ្សាយបន្តផ្ទាល់ការប្រកួតដ៏កក្រើកនេះ រួមទាំងការប្រកួតផ្សេងៗទៀតផងដែរនោះគឺ ការផ្សាយបន្តផ្ទាល់គូពិសេសៗនូវក្របខណ្ឌ La Liga របស់អេស្ប៉ាញ ក្នុងនោះគឺ ជំនួបរវាងក្រុមកំពូលតារាង Real Madrid ប៉ះក្រុមជើងខ្លាំង Atletico Madrid ហើយជំនួប ១ទៀត គឺ Sevilla ប៉ះក្រុម Alaves។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា៕