(វូហាន)៖ ក្រុមការងារសារព័ត៌មាន CGTN បានធ្វើដំណើរជួប និងធ្វើការសម្ភាសដោយផ្ទាល់ ជាមួយនឹងសិស្សនិស្សិតបរទេសជនជាតិអេហ្សុីបមួយរូប ឈ្មោះ Ahmed Elbanna ដែលបច្ចុប្បន្ននេះលោកជានិស្សិតបណ្ឌិតឆ្នាំទី១ កំពុងសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តហ៊ួរចុងនៃទីក្រុងវូហាន។

លោកបានរាយការណ៍ទាក់ទងនឹងស្ថានភាព ដែលសិស្សនិស្សិតបានជួបប្រទះក្រោយការលេចឡើងនៃវីរុសជម្ងឺនេះថា បណ្ដុំទីតាំងអាជីវកម្មនៅតាមដងវិថី ដែលជាទីកន្លែងរីករាយកម្សាន្តជួបជុំរបស់សិស្សនិស្សិតជារៀងរាល់ថ្ងៃនោះ មានស្ថានភាពស្ងាត់ជ្រងំ។ ទីតាំងស្ទើរតែគ្រប់ជ្រុងជ្រោយទាំងអស់ ត្រូវបានបិទទ្វារខ្លះពីការលក់ដូរពីអាជីវករ តែពួកគាត់អាចទិញអាហារទុកផ្ទាល់​ មិនបានប៉ះពាល់ដល់បញ្ហាជីវភាពឡើយ ហើយទំនិញក៏ពុំមានឡើថ្លៃដែរ។ តែអ្វីជា​អកុសល្យនោះគឺការព្រួយបារម្ភយ៉ាងខ្លាំងអំពីឪពុកម្ដាយរបស់ពួក ចំពោះសុខសុវត្ថិភាពកូនរបស់ខ្លួនដែលនៅធ្ងាយ៕