(ភ្នំពេញ)៖ តារាសម្ដែងស្រីស្រមុះស្រួច និងជាតារាបង្ហាញម៉ូតដ៏មានប្រជាប្រិយភាព កំពុងតែមានទីផ្សារខ្ពស់ លើវិស័យសិល្បៈ ស្រីស្រស់ លឹម មួយហ្គេច ត្រូវបានទស្សនិកជនដឹងថា ការងារសិល្បៈហាក់មមាញឹកខ្លាំងស។ ចូលដល់ឆ្នាំ២០២០ នេះរឹងតែលេចមុខមាត់ក្នុងភាពយន្តធំៗ ជាពិសេសបង្ហាញខ្លួនក្នុងភាពយន្តរបស់ស្ថានីយទូរទស្សន៍ហង្សមាសតែម្តង។ យ៉ាងណាមិញ ងាកមកអាថ៌កំបាំងផ្ទាល់ខ្លួនវិញ តារាស្រីរូបនេះ នឹងមកលាតត្រដាងក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ តារាសម្តែងស្រីរូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈជាយូរមកហើយ ហើយក៏បានសាងស្នាដៃជាច្រើនក្នុងវិស័យភាពយន្តផងដែរ។ ជាពិសេស តារាស្រីដែលតែងតែទទួលបានតំណែងតួអង្គខ្មោចរូបនេះ ចូលដល់ឆ្នាំ២០២០ ក៏លេចមុខក្នុងរឿង «កូនប្រសារអ្នកមាន» របស់ទូរទស្សន៍ហង្សមាស ដែលនេះជាពេលវេលាកសាងប្រជាប្រិយភាពបន្ថែមទៀត។

ក្រៅពីសិល្បៈ ទស្សនិកជនមិនធ្លាប់បានដឹងពីមុនមកទេថា តើតារាស្រីរូបនេះចូលប្រឡូកក្នុងសិល្បៈតាមរយៈអ្វី ហើយតើនាងមានអាថ៌កំបាំងផ្ទាល់ខ្លួនអ្វីខ្លះ ដែលទស្សនិកជនមិនទាន់បានជ្រាប់។ រាល់ចម្ងល់ទាំងនេះ នាងនឹងមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នឹងធ្វើការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃសៅរ៍ទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង ៧៖០០ ដល់ម៉ោង៨៖០០ យប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យទី០២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោងដដែល៕

(កម្មវិធី ​«អាថ៌កំបាំង​ក្រៅឆាក​របស់​តារា» ឧបត្ថម្ភ​ធំ​ដោយ សិប្បកម្ម រ៉ារី)