(ភ្នំពេញ)៖ លោក លី ហៀង អគ្គលេខាធិការក្លឹបបាល់ទាត់ភ្នំពេញក្រោន បានអញ្ជើញទៅចូលរួមសន្និសីទសារព័ត៌មានពានរង្វាន់ Leo Pre-Season Cup 2020 កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅប្រទេសថៃ។

គួរដឹងហើយថា «ការចូលរួមពានរង្វាន់នេះពិតជាសំខាន់ដើម្បីត្រៀមខ្លួនមុនរដូវកាលថ្មីមកដល់។ ខ្ញុំសូមអរគុណដល់អ្នករៀបចំកម្មវិធី ដែលបានអញ្ជើញយើងចូលរួម និងទទួលបានគោរពយ៉ាងច្រើនក្នុងការចូលរួមពានរង្វាន់ Leo Pre-season Cup ជាលើកទី២ ហើយយើងក៏ដឹងថា ពានរង្វាន់នេះអាចជួយយើងបានច្រើន»

អ្វីដែលសំខាន់ផងនោះ លោកលី ហៀង ក៏បានបញ្ចេញនៅមតិខ្លះៗជុំវិញការចូលរួមពានរង្វាន់ដូចនេះ «វាជាកិត្តិយសណាស់ដែលក្លាយជាផ្នែកមួយនៃពានរង្វាន់នេះ ដែលយើងអាចឃើញពីការរៀបចំដ៏ល្អពីគណកម្មការរៀបចំ»

សូមបញ្ជាក់ផងថា ភ្នំពេញក្រោននឹងចូលរួមពានរង្វាន់ Leo Pre-season Cup 2020 នាថ្ងៃទី២៥ ខែមករា ដោយរង់ចាំក្លឹប Changmai FC, Chainat Hornbill FC និង Chiangrai United ដែលត្រូវប្រកួតជម្រុះមុនឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយ៕