(ភ្នំពេញ)៖ តារាចម្រៀងលោក កែវ វាសនា និងភរិយា បានបើកសម្ពោធដំណើការក្រុមហ៊ុនថ្មីរបស់ខ្លួន ដែលមានឈ្មោះថា Chy Chy lim Cambodia co.,ltd ដែលមានលក់គ្រឿងថែរក្សាសម្ផស្សប្រភេទ SCI ជាផ្លូវការហើយ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ ក្រោយដំណើនាំចូលបានជិន ៣ខែ និងមានអ្នកគ្រាំទ្រច្រើន។ ក្នុងនោះផលិតផលនេះ ក៏មានការទទួលស្គាល់ ពីគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានត្រឹមត្រូវ។

តារាចម្រៀងបែបយុវវ័យលោក កែវ វាសនា បានឲ្យដឹងថា សម្រាប់ផលិតផលគ្រឿងថែរក្សាស្បែក និងសម្ផស្ស របស់ក្រុមហ៊ុន Chy Chy lim Cambodia co.,ltd គឺសុទ្ធតែមានការទទួលស្គាល់ត្រឹមត្រូវពីគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានយ៉ាងល្អទើបហ៊ានបើកដំណើការលក់ជាផ្លូវការ និងចែកចាយទូទាំងប្រទេសបែបនេះ។ បើនិយាយពីតម្លៃរបស់ផលិតផល SCI គឺមានតម្លៃ គឺសមរម្យដែលអាចទិញយកទៅប្រើប្រាស់បានយ៉ាងល្អ ខណៈផលិតផល SCI គឺនាំចូលមកពីប្រទេសថៃ និងមានការចុះបញ្ជីបានត្រឹមត្រូវទាំងក្នុងស្រុកនិងក្រៅប្រទេស។

លោក កែវ វាសនា និងភរិយា ក៏បានបង្ហើបទៀតថា សម្រាប់ទុនវិនិយោគលើក្រុមហ៊ុន Chy Chy lim Cambodia co.,ltd ដែលផលិតផលឈ្មោះ SCI មានរហូតដល់ទៅ ២០ទៅ៣០ ម៉ឺនដុល្លារក្នុងការឈានមកបើកដំណើការពេញសិទ្ធពីព្រោះតែមានច្រើនផលិតផល ហើយនេះក៏ជាការចាប់ផ្ដើមដំបូង ក្រោយចំណាយពេលជាង ៤ឆ្នាំ ក្នុងការសាកល្បងធ្វើតេស្តបានយ៉ាងល្អជាមុន៕