(ចិន)៖ មនុស្សចំនួនប្រមាណ ១៣នាក់ ត្រូវរងរបួសក្រោយការជួបប្រទះហេតុការណ៌បាក់ស្រុតផ្លូវនេះ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN កាលពីម្សិលមិញ។

ហេតុការណ៍នេះបានកើតឡើង ខណៈពេលរថយន្តក្រុងកំពុងធ្វើការបើកបរនៅលើដងវិថីកាលពីល្ងាចម៉ោង ៥ នៅឯទីក្រុងសីងនីង នៃភាគពាយព្យប្រទេសចិន ដែលបង្ករជាហេតុបណ្ដាលឲ្យរថយន្តក្រុងត្រូវបានស្រុតធ្លាក់ភ្លាមៗនៅនឹងកន្លែង នៅក្នុងអន្លង់កំណាត់ផ្លូវ​ដែលរថយន្តបានធ្លាក់ចូល។ រហូតមកទល់ពេលនេះ ការស្វិតស្វែងរកជនរងគ្រោះដែលបានបាត់ខ្លួននៅតែបន្តនៅឡើយ ខណៈជនរងគ្រោះដទៃទៀតត្រូវបានទទួលបញ្ចូនទៅកាន់មន្ទីរពេទ្យប្រកបដោយសុវត្ថិភាព៕