(ភ្នំពេញ)៖ ជាទូទៅទស្សនិកជនធ្លាប់តែឃើញរាល់ការប្រឡងបង្ហាញម៉ូតនានា មានតែនារីឬបុរសជាដើម។ យ៉ាងណាមិញ ពេលនេះកម្ពុជាក៏មានការប្រឡងសម្រស់និងសមត្ថភាព សម្រាប់ភេទទី៣ដែរ។ ដូច្នេះសូមបង្វែរអារម្មណ៍ទស្សនិកជន មកស្គាល់សម្រស់របស់បេក្ខនារីភេទ៣ប៉ុន្មាន ចំនួន៣នាក់ ដែលមានភាពស្រស់ស្អាតមិនចាញ់នារីពិតៗឡើយ។

ពិតណាស់តាមរយៈផេក Team Cambodia បានបង្ហាញជាបន្តបន្ទាប់នូវបេក្ខនារីភេទទី៣ ក្នុងកម្មវិធី «Miss Queen Cambodia» 2020 ដោយក្នុងនោះរួមមាន៖

១. Jannie Togonon នាងមានអាយុ ២៤ឆ្នាំ នឹងកម្ពស់ ១.៧០ cm
នាងអាចនិយាយបានបួនភាសា ខ្មែរ អង់គ្លេស ចិន នឹងថៃ
ដែលជាបេក្ខភាពប្រកួតបវរកញ្ញាភេទទីបីកម្ពុជា Miss Queen Cambodia ឆ្នាំ 2020!

២. Sai Fhon នាងមានអាយុ 22ឆ្នាំ នឹងកម្ពស់ 1.75 cm
ដែលជាបេក្ខភាពប្រកួតបវរកញ្ញាភេទទីបីកម្ពុជា Miss Queen Cambodia ឆ្នាំ 2020!

៣. Oun Berry នាងមានអាយុ 20ឆ្នាំ នឹងកម្ពស់ 1.73 cm
ដែលជាបេក្ខភាពប្រកួតបវរកញ្ញាភេទទីបីកម្ពុជា Miss Queen Cambodia ឆ្នាំ 2020!

តេីម្នាក់ក្នុងចំណោមបេក្ខនារីទាំង៣ មានសមត្ថភាពអាចគ្រងមកុដ ហេីយតំណាងជាតិឲ្យកម្ពុជាក្នុងការប្រកួត បវរកញ្ញាភេទទីបីអន្តរជាតិ Miss International Queen នៅឯប្រទេសថៃក្នុងឆ្នាំ 2021 ខាងមុខនេះបានដែលឬទេ?