(ចិន)៖ ភាពមមាញឹកនៃចរាចរណ៍នៅលើដងវិថីសព្វថ្ងៃ អាចប្រែក្លាយជាបន្ទុកធ្ងន់ធ្ងរ ដែលអាចកើតឡើងចំពោះស្ថានភាពកាលៈទេសៈមួយចំនួន ដូចជា​ការបង្កឲ្យមានភាពកកស្ទះនៃចរាចរណ៍ ការធ្វើដំណើររបស់រថយន្តសង្គ្រោះបន្ទាន់ជាដើម។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន CGTN។

ជាក់ស្ដែងក្រោមការជួបប្រទះស្ថានភាពចរាចរណ៍មមាញឹកបែបនេះ ជនអ្នករួមដំណើរគ្រប់រូបបានចូលរួមអនុវត្តនៃការប្រើប្រាស់វិធីសាស្រ្តមួយ ដែលអាចជាជំនួយទប់ស្កាត់ការបង្កជាភាពរាំងស្ទះ នៃការចេញដំណើររបស់រថយន្តសង្គ្រោះបន្ទាន់ ដោយតែងត្រូវបានបង្ហាញ តាមរយៈខ្សែវីដេអូគម្រូនៅលើបណ្ដាញសង្គមអុីនធីណេតរួចមកហើយ ជាមួយនឹងការរំកិលខ្លួនរថយន្តចំនួន ៤៥ដឺក្រេ ចំពោះការជួបប្រទះនូវស្ថានភាពផ្លូវដ៏តូចចង្អៀតនេះ។ តាបរយៈខ្សែវីដេអូគម្រូនេះបានកំពុងនឹងមានការរីករាលដាល និងទទួលបានការចែកចាយបន្តយ៉ាងច្រើនកុះករពីសំណាក់ប្រជាជនចិន ដែលជ្រើសរើសអនុវត្តកិច្ចមធ្យោបាយដំណោះស្រាយនេះក្នុងការអនុវត្តជាប្រចាំ៕