(សេអ៊ូល)៖ សមាជិកក្រុម FT Island លោក Choi Jong Hoon បានដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការ ដែលចេញកាលពីថ្ងៃទី២៩ ខែវិច្ឆិកា សម្រេចកាត់ទោសលោកឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន SBS នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

Choi Jong Hoon ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទរំលោភបូក ជាមួយនឹងបុគ្គល៤នាក់ផ្សេងទៀត ក្នុងនោះរួមទាំង Jung Joon Young ផងដែរ។ តារារូបនេះត្រូវ តុលាការផ្តន្ទាទោសពីបទរំលោព ២ករណីផ្សេងគ្នា ដោយលើកទី១ ប្រព្រឹត្តនៅខេត្ត Gangwon កាលពីខែ មករា ឆ្នាំ២០១៦ ខណៈលើកទី២ ប្រព្រឹត្តនៅDaegu ក្នុងខែមិនា ឆ្នាំ២០១៦។ បន្ថែមពីនេះ ពួកគេក៏ត្រូវបានចោទប្រកាន់ពីបទ លួចថត និងចែកចាយវីដេអូអាសអាភាសផងដែរ។

គួរជម្រាបថា Choi Jong Hoon បានដាក់ពាក្យប្តឹងឧទ្ធរណ៍នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ ខណៈផ្សព្វផ្សាយនៅក្លិប Burning Sun លោក Kim ក៏បានដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមតុលាការ ចំពោះរូបលោកផងដែរ។ ដោយឡែក សមាជិកផ្សេងទៀត ដែលពាក់ព័ន្ធរឿងនេះ គឺ Jung Joon Young មិនបានប្តឹងឧទ្ធរណ៍ឡើយ៕