(ឥណ្ឌា)៖ សត្វក្រពើមួយក្បាល មានទំហំប្រវៃងប្រាំបួនហត្ថបានទទួលការជួយសង្គ្រោះពីក្រុមភ្នាក់ងារអភិរក្សសត្វព្រៃបន្ទាប់ពីត្រូវបានគេប្រទះឃើញសំងំលាក់ខ្លួននៅក្នុងគុម្ពោតក្បែរផ្លូវទីប្រជុំជនមួយកន្លែងរយៈពេលប្រមាណមួយអាទិត្យមកហើយ។ នេះបើយោងតាមប្រភពការផ្សព្វផ្សាយចេញពីសារព័ត៌មាន GTN ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣០ វិច្ឆិការ ២០១៩

ហេតុការណ៌ដ៏ចម្លែកនេះកើតឡើងនៅឯទីក្រុងរ៉ាវ៉ាត់បាតានៃប្រទេសឥណ្ឌាភាគខាងជើងនាថ្ងៃ ២៨ តុលា កន្លងមកនេះ។ ជុំវិញសេចក្ដីរាយការណ៌បានឱ្យដឹងទៀតថា ក្នុងនោះមានមនុស្សប្រមាណដប់នាក់់បានចូលរួមក្នុងការអូសទាញក្រពើនោះឱ្យឡើងមករហូតបានសម្រេចរួចទើបចងភ្ជាប់មាត់វាទៅនឹងចំណងដោយចំណាយអស់រយៈពេលមួយម៉ោងឯណោះ។ សត្វក្រពើនោះផងដែរក៏ត្រូវបានទទួលការព្យាបាលឱ្យជាសះស្បើយជាមុនសិន មុននឹងធ្វើការដោះលែងទៅកាន់ប្រភពរបស់វាវិញ។