(ភ្នំពេញ)៖ បន្ទាប់ពីបង្ហោះសារ ក្នុងបណ្ដាញសង្គមរបស់ខ្លួន ដើម្បីជួយការពារវប្បធម៌ខ្មែរ ពីសំណាក់ម្ចាស់បទ «អូនមិនអីទេ» និងជាតារាហ្វេសប៊ុកដ៏ល្បី កញ្ញា Bee Yobo Bee រួចមក ស្រាប់តែមានអ្នកលេងបណ្ដាញសង្គមនេះ មួយចំនួនបានបង្ហាញកាយវិការមិនពេញចិត្ត លើការបញ្ចេញមតិរបស់នាង រហូតធ្វើឲ្យតារាហ្វេសប៊ុក រូបនេះ ផ្ទុះប្រតិកម្ម និងតបទៅវិញ ដោយមិនបង្អង់យូរ។​

យោងតាមការបង្ហោះរបស់ Bee Yobo មុននេះ ​នាងបានសរសេរថា «ចូលរួមការពារវប្បធម៌ខ្មែរ និងជួយគាំទ្របរិច្ចាគវប្បធម៌ខ្មែរ មិនរើសអើង មិនថាសិចស៊ី មិនរើសអើងពណ៌សម្បុរ សំខាន់មានទឹកចិត្តជ្រះថ្លា មិនរើសអើង ព្រោះយើងជាជនជាតិខ្មែរដូចគ្នា ឲ្យតំលៃគ្នាទៅវិញទៅមក យើងមានសិទ្ធ​ក្នុងការការពារ កុំអង្គុយចាំតែទើសគ្នាឯង គ្រាន់តែជួយការពារចាំបាច់ជួយផុស ជួយ share សំរាប់ខ្ញុំទទួលស្គាល់ថា ខ្លួនខ្ញុំ sexy តែមិនដែលភ្លេចវប្បធម៌ និងអក្សរសាស្ត្រជាតិខ្មែរទេ មានតែចិត្តខិតខំជួយអ្វីដែលល្អៗ ក្នុងសង្គម មិនមែន sexy និងមិនអាចការពារ ឬក៏មិនជួយអីសោះដល់សង្គមទេ កុំឲ្យតែស្លៀកពាក់ sexy ចូលវត្តធ្វើបុណ្យ ធ្វើបុណ្យតាម Facebook ចែករំលែកអ្វីៗល្អ​? sexy គ្រាន់តែជាចំណង់ចំណូចចិត្តរបស់ខ្ញុំទេ សំខាន់ខ្ញុំស្រឡាញ់ប្រទេសខ្មែរ អ្នកខ្លះចាំតែទើស តែមិនបានសូម្បីតែជួយដល់ជាតិ..ហើយអ្នកដែលថា ឲ្យខ្ញុំសួរថា ដែលបានចូលរួមបរិច្ចាគ ឬក៏បានជួយអីខ្លះដល់សង្គមខ្លះឬនៅ...»

អមដោយការបង្ហោះ កញ្ញា Bee Yobo បានប្រាប់បន្ថែមថា ហេតុផលដែលនាងបង្ហោះទាំងនេះ គឺបន្ទាប់ពីនាង ត្រូវបាន​អ្នកលេងហ្វេសប៊ុករិះគន់ ថាគ្រាន់តែជាតារាស៊ិចស៊ី តែមកធ្វើឈឺឆ្អាលវប្បធម៌ ដើម្បីយកមុខ។ ​ខ្លួនមិនមែនបង្ហោះពីល្ខោនខោល ឬ​ប្រតិកម្មផេកថៃមួយដែល មាក់ងាយវប្បធម៌របស់ខ្មែរ ដើម្បីចង់បានការឈឺចាប់នោះទេ ប៉ុន្តែគ្រប់យ៉ាង គឺចេញពីចិត្ត ទើបនាងបង្ហោះ ដើម្បីឲ្យអ្នកទើសនាងបានយល់ថា ទោះនាងស៊ិចស៊ី តែក៏ចេះស្រឡាញ់វប្បធម៌ និងចេះធ្វើបុណ្យ។ ជាក់ស្ដែងនាងបានបរិច្ចាគជួយដល់កុមារកំព្រា ទុរគតជន និង ធ្លាប់ជួយជីកអណ្ដូងដល់សហគមន៍ ជាច្រើនកន្លងមកហើយ គឺមិនមែនមិនធ្លាប់ធ្វើបុណ្យ ធ្វើសប្បុរសធម៌ធម៌ និងឈឺឆ្អាលដល់សិល្បៈឡើយ៕