(សេអ៊ូល)៖ ចម្រៀងល្បីកំពុងផ្ទះខ្លាំងរបស់ក្រុមនារី BLACKPIN «Kill This Love» បានក្លាយជាចម្រៀង K-POP ដំបូងបង្អស់ ដែលជាប់ក្នុងចំណោម Top 10 របស់ Youtube។ ការជាប់ក្នុងចំណោម Top 10 ពេលនេះបន្ទាប់ពីចម្រៀង «Kill This Love» មានអ្នកចូលរស្តាប់ច្រើនបំផុត ក្នុងចំណោមចម្រៀងរបស់ K-POP ក្នុងសង្គម Youtube. នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi នាពេលថ្មីៗនេះ។

នៅថ្ងៃទី១៩ ខែវិច្ឆិកា (ពេលវេលានៅសេអ៊ូល) Youtube បានបង្ហាញតារាវីដេអូចម្រៀង ដែលទទួលបានការចូលទស្សនាច្រើនបំផុត ប្រចាំឆ្នាំ២០១៩។ ក្នុងនោះ «Kill This Love» ឈរនៅលេខរៀងទី៧, «Bad guy» របស់ Billie Eilish ឈរនៅលេខរៀងទី៨, «7 rings» របស់ Ariana Grande ឈរនៅលេខរៀងទី៩ និង «Señorita» របស់ Camila Cabello ឈរនៅលេខរៀងទី៦។

គួរជម្រាបថា បទ «Kill This Love» របស់ BLACKPINK នៅតែជាចម្រៀង K-POP ដែលបន្តបំបែកកំណត់ត្រាក្នុងឆ្នាំ២០១៩នេះ។ វីដេអូចម្រៀងនេះ បានកើនចំនួនអ្នកចូលទស្សនាយ៉ាងរហ័ស ដែលបច្ចុប្បន្នឈានរហូតដល់ទៅជាង 650 លាន Views។ BLACKPINK ត្រូវបានដាក់បញ្ចូលក្នុង «TIME 100 Nex» បន្ទាប់ពីទទួលបានពានដល់ទៅ៣ ក្នុងកម្មវិធី «People’s Choice Awards» កន្លងទៅថ្មីៗនេះ៕