(ភ្នំពេញ)៖ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាតំណាងកម្ពុជាទៅចូលរួមប្រកួត ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក «Miss Universe» នៅសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០១៩នេះ។ តើកញ្ញា បានត្រៀមខ្លួនអ្វីខ្លះ សម្រាប់កម្មវិធីអន្តរជាតិមួយនេះ?

ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នាសប្តាហ៍នេះ នឹងអញ្ជើញកញ្ញា សំណាង អេលីណា មកចូលរួមជាតារាកិត្តិយស ដើម្បីឲ្យកញ្ញាបកស្រាយទៅកាន់ទស្សនិកជនថា តើកញ្ញាបានត្រៀមអ្វីខ្លះហើយ មុននឹងទៅប្រកួតក្នុងកម្មវិធី «Miss Universe»។ ខណៈបច្ចុប្បន្ននេះ បណ្តាប្រទេសនានាកំពុងធ្វើការជ្រើសរើសបេក្ខនារីឲ្យតំណាងប្រទេសរបស់ខ្លួន និងខ្លះទៀតកំពុងហ្វឹកហាត់សមត្ថភាពដើរម៉ូត ក៏ដូចជាចំណេះដឹងទូទៅយ៉ាងមមាញឹក។

ដូច្នេះចង់ដឹងថាបវរកញ្ញាតំណាងកម្ពុជា ក្នុងកម្មវិធី «Miss Universe» បង្ហាញអ្វីខ្លះទៅកាន់ទស្សនិកជន កុំភ្លេចរងចាំតាមដានកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា»។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និងទូរទស្សន៍ ខ្សែកាបនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕