(ក្រុងឡុងដ៍)៖ នៅពេលនេះក្លឹបបាល់ទាត់អង់គ្លេស បានប្រកាសថាលោក Jose Mourinho បានព្រមព្រៀង ចុះកិច្ចសន្យាជាមួយក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក្រោយពីបានបញ្ចប់តំណែងលោក Mauricio Pochettino ដោយមានកិច្ចសន្យារហូតដល់ចប់រដូវកាល២០២២-២០២៣ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុមមាន់ខ្នាយមាស Tottenham បានធ្វើការតែងតាំងលោក Jose Mourinho ដែលមានវ័យ ៥៦ឆ្នាំសញ្ជាតិ ព័រទុយហ្គាល់ ជាគ្រូបង្វឹកថ្មីក្រោយបញ្ឈប់តួនាទីលោក Mauricio Pochettino កាលពីថ្ងៃទី ១៩ខែដដែល។

អតីតគ្រូបង្វឹកក្រុមអង់គ្លេស Manchester United លោក Mourinho ក៏ធ្លាប់ដឹកនាំក្រុមខ្លាំង ៤ប្រទេសផ្សេង គ្នាមានក្លឹបក្នុងស្រុកក្រុម Benfica ,FC Porto , Uniao de Leiria ហើយក្លឹបក្រៅស្រុកមាន Real Madrid កលឹបអ៊ីតាលី Inter Milan និងអង់គ្លេស Chelsea , Manchester United។

លោក Mourinho បានចាប់ផ្តើមក្លាយជាអ្នកចាត់ការក្រុមនៅឆ្នាំ២០០០ ហើយក៏ស្ថិតជាអ្នកចាត់ការក្រុមមួយ រូបដែលជោគជ័យដោយឈ្នះពានរង្វាន់លីគកំពូល ៤ប្រទេសផ្សេងគ្នាផងដែរក្នុងនោះមាន Primeira Liga ២ដង , Premier League ៣ដង, Serie A ២ដង, LaLiga បានលើក ខណៈក្លឹបចុងក្រោយ Man Unted បានលើកពានធំមួយ UEFA Europa League និងពាន UEFA Champions League ២លើកជាមួយក្លឹប FC Porto និង Inter Milan ហើយខណៈនេះក្រុមដែលលោកត្រូវបន្តដឹកនាំ Tottenham របស់ Premier League បានកំពុងតែឈរត្រឹមលេខ ១៤ និងមាន ១៤ពិន្ទុ៕