(បរទេស)៖ យោងតាមការដកស្រង់កាផ្សាយចេញពីព័ត៌មាន CGTN កាលពីថ្ងៃ១៩ វិច្ឆិកា ២០១៩ បានឱ្យដឹងថា យន្តហោះមួយប្រភេទដែលគ្មានមនុស្សបើកបរនេះ ក្លាយជាប្រធានបទដ៏ក្ដៅគគុក ដោយវាលេចរូបរាងឡើងដំបូងក្នុងអំឡុងពិធីតាំងបង្ហាញនូវបណ្ដាញថ្មីៗ ក៏ដូចជាកម្មវិធីចល័ត និងសមត្ថភាពផ្ទុកដ៏ពូកែរបស់បច្ចេកវិទ្យាមួយចំនួន នាខួបលើកទី១៦ នៅឯប្រទេសឌូបៃកន្លងទៅនេះ។

យន្តហោះដែលពុំចាំបាច់ប្រើប្រាស់មនុស្សក្នុងការបញ្ជាមួយគ្រឿងរបស់ប្រទេសចិន ដែលបានបង្ហាញជាលើកដំបូងនោះ គឺជាឧទ្ធម្ភាគចក្រ U8EW ដែលត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់ការចេញឈ្លបយកការណ៍បេសកកម្មនានា និងការវាយប្រហារតាមផ្លូវអាកាស។ ដោយទម្ងន់របស់វាមានអតិបរមា ៥០០គីឡូក្រាម និងមានទម្ងន់ចំនួន ១៥០គីឡូក្រាម ដែលវាមានសមត្ថភាពអាចដឹកជញ្ជូនទំនិញបានទាំងផ្លូវគោក និងអាចពង្រាយដាក់ទំនិញឱ្យចំគោលដៅ រួមទាំងអាចហោះហើរបានគ្រប់កាលៈទេសៈទាំងអស់៕