(បរទេស)៖ ជុំវិញការប្រារព្ធឡើងនូវកម្មវិធីរយៈពេលប្រាំបីថ្ងៃមកនេះ ដែលជាកិច្ចលាគ្នាក៏ដូចជាការទស្សនាលើកចុងក្រោយ នៃការចាកចេញពីស្រុកកំណើត នៅឯសួនសត្វស្មីតសូនាសហរដ្ឋអាមេរិក របស់ខ្លាឃ្មុំផេនដា ប៊ីប៊ី នឹងផ្លាស់ប្ដូរទៅរស់នៅឯប្រទេសចិនវិញ។ នេះបើយោងតាមការដកស្រង់កាផ្សាយចេញពីព័ត៌មាន CGTN កាលពីថ្ងៃ១៩ វិច្ឆិកា ២០១៩ កន្លងទៅ។

ដោយវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងក្នុងការបង្កាត់ពូជសួនសត្វ ជាមួយសមាគមអភិរក្សសត្វព្រៃរបស់ប្រទេសចិន កូនសត្វទាំងអស់ដែលកើតនៅទីនោះ គឺសុទ្ធតែតម្រូវឱ្យផ្លាស់ទៅរស់នៅឯប្រទេសចិនវិញ បន្ទាប់ពីគម្រប់ដល់អាយុ ៤ឆ្នាំ ដោយខ្លាឃ្មុំផេនដាយក្ស ប៊ីប៊ី មួយក្បាលនេះ ក៏បានឈានដល់គម្រប់ខួបបួនឆ្នាំ នាថ្ងៃ២២ ខែសីហា កន្លងទៅនេះ៕