(តេអាវី)៖ Lionel Messi រកបាន ១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ១គ្រាប់ដែរ ក្នុងជំនួបដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ទល់នឹងអ៊ុយរ៉ាហ្គាយនៃមិត្តភាពអន្តរជាតិដែលត្រូវបានធ្វើឡើងនៅទឹកដីនៃប្រទេសអ៊ីស្រ្តាអែលនាយប់មិញនេះ។

១គ្រាប់របស់កីឡាករពាក់លេខ១០ មកពីក្លឹបអាជីព FC Barcelona នៃប្រទេសអេស្ប៉ាញ គឺបានកើតឡើងនៅនាទីទី៩០+២ ដោយបាល់ប៉េណាល់ទី នៅក្រោយពេលក្រុមរបស់ Luis Suarez បើកការនាំមុខ ២-១ តាំងពីនាទីទី៦៩ មកពីការធ្វើបានសម្រេចរបស់កីឡាករ Edison Cavani និង Luis Suarez ផងដែរចាប់តាំងពីវគ្គទី១។

យ៉ាងណាក៏ដោយ កីឡាករវ័យ ៣២ឆ្នាំ Messi រកបាន ២គ្រាប់ហើយឲ្យក្រុមជម្រើសជាតិពពកសអាហ្សង់ទីន បន្ទាប់ពីរកបាន ១គ្រាប់ផងដែរ នៅពេលក្រុមមកពីអាមេរិកឡាទីនមួយនេះ យកឈ្នះប្រេស៊ីល ១-០ ក្នុងមិត្តភាពដូចគ្នាកាលពីសប្តាហ៍មុនដែលត្រូវបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ក្រោយពេលរួចបម្រាមពី CONMEBOL រយៈពេល ៣ខែ។

ក្នុងជំនួបជំនួបដ៏ស្វិតស្វាញនោះផងដែរ Messi បានទាត់បាល់ហ្វ្រីឃីក ដើម្បីឲ្យមិត្តរួមក្រុម Sergio Aguero តែបញ្ចូលទីយ៉ាងស្អាតផងដែរនៅនាទី៦៣ មុនពេលមិត្តរួមក្រុមក្នុងក្លឹប Barcelona ជាមួយគ្នា Luis Suarez ទាត់បាល់ហ្វ្រីឃីកចូលទីយ៉ាងនាំមុខ ២-១ វិញទៀតនៅនាទី៦នាទីបន្ទាប់៕