(ប៉កតូ)៖ ខ្សែប្រយុទ្ធឆ្នើមនៃក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo នៅពេលនេះរកបាន ៩៨គ្រាប់ឲ្យក្រុមជម្រើសជាតិក្រោយស៊ុតបាន ៣គ្រាប់ (Hat-Trick) នៃជំនួបវគ្គជម្រុះពានរង្វាន់ European 2020 ប្រចាំពូល B ដែលក្រុម Portugal យកឈ្នះក្រុម Lithuania ក្នុងលទ្ធផល ៦-០ ដោយការប្រកួតធ្វើឡើងនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

កីឡាករខ្សែប្រយុទ្ធនែក្រុមសេះបង្កង់អីតាលី Juventus វ័យ ៣៤ឆ្នាំ Ronaldo អាចនិងរកបានគ្រាប់បាល់ទី១០០ នៅដែលរូបគេអាចរកបានក្នុងជំនួប Portugal ប៉ះក្រុម Luxembourg នៅប្រកួតបន្ទាប់ប្រចាំពូល B ដែលជាប្រកួតចុងក្រោយ ហើយរូបគេអាចនិងក្លាយជាកីឡាករទី ២ដែលអាចរកបាន ១០០គ្រាប់នៃក្រុមជម្រើសជាតិ។

សម្រាប់ខ្សែប្រយុទ្ធនិងជាប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល Ronaldo រកបាន ៣គ្រាប់ម្នាក់ឯងដោយស៊ុតនៅនាទី៧, ២២ និងនាទី៦៥ ខណៈមិត្តរួមក្រុម Pizzi រកបាននៅនាទី៥២ និង Goncalo Paciencia រកបាននៅនាទី៥៦ ហើយខ្សែបម្រើឆ្នើម Bernardo Silva ស៊ុតនៅនាទី៦៣ ដែលធ្វើឲ្យក្រុមអតីតជើងឯកពាន Euro 2016 រកបាន ១៤ពិន្ទុប្រចាំពូល B៕