(ភ្នំពេញ)៖ ជំនួបប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមភ្ញៀវម៉ុងហ្គោលី (Mongolia) ក្នុងមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញចាប់ផ្តើម។

នេះជាលើកទី១ ប្រវត្តិសាស្រ្តដែលក្រុមនៅទ្វីបអាស៊ីពើបប្រទះគ្នា ដើម្បីដកស្រង់បច្ចេកទេស និងបទពិសោធន៍ ត្រៀមប្រកួតវគ្គជម្រុះ FIFA World Cup 2022 ជាបន្តទៀតនាសប្តាហ៍ក្រោយ ដោយកម្ពុជា ត្រូវប៉ះម្ចាស់ផ្ទះហុងកុង នាថ្ងៃទី១៩ ខែវិច្ឆិកា គ្រាដែលម៉ុងហ្គោលី ត្រូវប៉ះមីយ៉ាន់ម៉ាក្នុងថ្ងៃជាមួយគ្នា។

គួរបញ្ជាក់ផងថា ក្រុមគោព្រៃកម្ពុជាឈរនៅចំណាត់ថ្នាក់លើម៉ុងហ្គោលី ដល់ទៅ ១៤លេខក្នុងតារាងចំណាត់ថ្នាក់ពិភពលោក World Ranking របស់ FIFA នាពេលបច្ចុប្បន្ន ពោលគឺកម្ពុជា ឈរនៅលេខរៀងទី១៧២ គ្រាដែលគូប្រជែងឈរនៅចំណាត់ថ្នាក់លេខ១៨៦៕